Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ កំពុង​រៀបចំ​លិខិត​ស្នាម ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​នូវ​លិខិត​ស្នាម​ផ្សេងៗ​ដើម្បី​បង្កើត​នូវ​ក្រុមការងារ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្តីពី​សញ្ជាតិ ដើម្បី​ដើរ​ឲ្យទាន់​នឹង​សភាពការណ៍ នៃ​ការប្រែប្រួល​របស់​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម រយៈពេល​៣​ឆ្នាំ (២០១៤-២០១៧) និង​លើក​ទិសដៅ​ការងារ​បន្ដ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨​នេះ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា ច្បាប់​ទាំង​ពីរ​នេះ ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ បាន​ទទួល​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យមើល​ចំពោះ​ច្បាប់​នេះ​។​

​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​ចែក​ជូន​ក្នុង​អង្គសន្និបាត បានឲ្យដឹងថា ក្នុងពេល​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​និង​កំពុង​រៀបចំ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ និង​បាន​សិក្សា​បទពិសោធន៍​ជា​អន្តរជាតិ​មួយ​ចំនួន​សម្រាប់​ត្រៀម​ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ធ្វើការ​ពន្យល់​ថា ការផ្តល់​សញ្ជាតិ គឺជា​កិច្ចការ​អធិបតេយ្យភាព​របស់​រា​ជ​រដ្ឋាភិបាល មានន័យ​ថា ការសម្រេច​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ស្នើ​សុំ​ជា​ឆន្ទានុសិទ្ធិ​របស់​រាជរដ្ឋាភិបាល ហើយ​អគ្គនាយកដ្ឋាន​គ្រាន់តែ​ធ្វើ​ជា​សេនាធិការ​លើ​ការទទួល​ពិនិត្យ​សំណុំ​បែបបទ និង​លើក​យោបល់ ដោយ​ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​តែប៉ុណ្ណោះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×