Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​ទទួល​អនុសាសន៍​ពី​ស្ថាប័ន​ចំនួន ១០ លើ​សេចក្ដី​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន លេខ ០៧ ដោយ​បាន​ទទួល​អនុសា​សន៍​ពី ១០​ស្ថាប័ន លើ​សេចក្ដី​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ទៅកាន់​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​ក្នុង​រយៈពេល ២៩​ថ្ងៃ ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ទទួល​អនុសាសន៍​ពី​ស្ថាប័ន​ចំនួន ១០ ដូចខាងក្រោម ៖ ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ស្ថានទូត​ជប៉ុន អង្គការ​ខុមហ្វ្រែល សមាគម​អរុណរះ​។​

​អគ្គលេខាធិការដ្ឋាន នៃ គ​.​ជ​.​ប សូម​ជម្រាប​ជូន​ថា រាល់​អនុសាសន៍​ទាំងអស់​របស់​ស្ថាប័ន​ទាំងនេះ មាន​បង្ហោះ​នៅលើ​គេហទំព័រ គ​.​ជ​.​ប www.necelect.org.kh និង​បាន​រៀបចំ​ដាក់​តាម​ជំពូក​នីមួយៗ​រួចហើយ ដើម្បី​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ វេលា​ម៉ោង ៧​ព្រឹក ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×