Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ទុកដាក់​សំរាម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

ភ្នំពេញ ​៖​ អាជ្ញាធរ​រាជធានី បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ទីក្រុង​យើង​ស្អាត គឺជា​ការទាក់ទាញ​ភ្ញៀវទេសចរ ពីព្រោះ​ថា​ភ្ញៀវ​ទេសចរ នៅលើ​ពិភពលោក ចង់​បាន​ណាស់​កន្លែង​ស្អាត ចង់​ទៅ​ទីក្រុង​ដែល​មាន​បរិស្ថាន​ល្អ និង​ទីក្រុង​ស្អាត ។​

​លោក​ឃួង ស្រេង អភិបាល​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ខណៈ​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ការ​ស្តារលូ លាង​លូ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ សូម​មាន​ការយល់ដឹង​ឲ្យបាន​ខ្ពស់​ចំពោះ​ការទុកដាក់​សំរាម ដើម្បី​ធ្វើអោយ​ទីក្រុង​យើង​មាន​បរិស្ថាន​ល្អ ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​

​លោក​ថា នៅពេល​ទឹក​លិច បងប្អូន​ស្រែកថា​ទឹក​លិច លូ​ស្ទះ​បងប្អូន​ស្រែកថា​លូ​ស្ទះ ហើយ​ថា​អាជ្ញាធរ​មិន​ប្រឹងប្រែង​ធ្វើ​។ ត្រង់​ចំណុច​នេះ អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​អស់ពី​លទ្ធភាព និង​ធ្វើឲ្យ​ទាន់ពេលវេលា និង​ក៏​សូម​ឲ្យ​ដូចសម្តេច​តេជោ​មានប្រ​សាសន៍​កន្លងមក​ថា មិន​ដែល​មាន​ជោគជ័យ​ណា កាត់​ផ្តាច់ចេញ​ពី​ការចូលរួម​របស់​​ប្រជាព​រដ្ឋ នោះទេ បើ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទើប​មាន​ជោគជ័យ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យល់​ដឹង​ឲ្យបាន​ខ្ពស់​អំពី​បរិស្ថាន និង​ការ​វេច​ខ្ចប់​ដែល​ជា​កត្តា​សំខាន់​ណាស់ សម្រាប់​បងប្អូន​រស់នៅ​ដោយ​ចីរភាព​ត​ទៅ​អនាគត តកូនតចៅ​។ ប្រសិន​បើ​បងប្អូន​បោះចោល​សំរាម ចូល​ក្នុង​លូ​ខ្ញុំ​ស្តារ​យកទៅ​ទុក​នៅ​ទីលាន​ចាក់​សំរាម ដែល​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត ហើយ​បើ​បងប្អូន​វេច​ខ្ចប់ ទុក​សំរាម​ត្រឹមត្រូវ ដោយ​ធ្វើការ​វែក​សំរាម យក​ទៅ​ចោល​នៅ​ទីលាន​សំរាម​ទៅតាម​បទដ្ឋាន​បច្ចេកទេស នោះ​ផលប៉ះពាល់​ត្រូវ​កាត់បន្ថយ​ជា​អតិបរមា ។ ការចូលរួម​របស់​បង​ប្អូន​ក្នុងកា​រវេច​ខ្ចប់​សំរាម​ឲ្យបាន​ល្អ​នេះ នឹង​មិន​ធ្វើឲ្យ​កកស្ទះ​និងជ​ន់​លិច​ដោយ​ទឹកភ្លៀង​នូវ​រដូវវស្សា និង​ទៅ​អនាគត​កូនចៅ​របស់​យើង​រស់នៅ​ប្រកប​ដោយ​ចីរភាព​ប្រកបដោយ​បរិស្ថាន​ល្អ ហើយ​រួមគ្នា​សំរាម​ទីក្រុង​របស់​យើង ទីក្រុង​នេះ​មិនមែន​ជា​ទីក្រុង​របស់​អភិបាល​រាជធានី​ភ្នំពេញ​តែ​ម្នាក់ឯង​នោះទេ គឺ​ជា​ទីក្រុង​របស់​យើងទាំងអស់គ្នា ដូច្នេះ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ទីក្រុង​យើង​ស្អាត​។ កត្តា​មួយទៀត​ដែល​ត្រូវតែ​ស្អាត​សម្រាប់​ទីក្រុង​របស់​យើង គឺ​ការទាក់ទាញ​ភ្ញៀវទេសចរ ។ ត្រង់​ចំណុច​នេះ​នៅលើ​ពិភពលោក​គេ​ចង់បាន​ណាស់ គេ​ចង់​ទៅ​ណាស់​ទីក្រុង​ណា​ដែល​មាន​បរិស្ថាន​ល្អ និង​ទីក្រុង​ស្អាត ។​

​លោក​បន្តថា “​បុព្វបុរស​យើង​បាន​បន្សល់ទុក​នូវ​ប្រាសាទ​ជាច្រើន​នៅក្នុង​ប្រទេស ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ បាន​គិតគូរ​និង​ចុះបញ្ជី​ប្រាសាទ​ទាំងអស់​នេះ​ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុងទិសដៅ​មួយ​ថា​ត្រូវតែ​ទាក់ទាញ​ទេសចរ​ឲ្យបាន​ច្រើន​ដោយ​ពឹងផ្អែក​ទៅលើ​ទេសចរ​ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស​កម្ពុជា ដូច្នេះ​បើ​ទីក្រុង​យើង​ស្អាត គេ​នឹង​មកលេង ហើយ​បងប្អូន​នឹង​រកចំណូលបាន​ច្រើន​តាមរយៈ​ទេសចរ​។ នេះ​ជា​លទ្ធផល​របស់​យើង​ទៅ​ថ្ងៃ​អនាគត ហើយ​បើ​បងប្អូន​គិត​ខ្លី​ថា បោះ​សំរាម​ឲ្យតែ​រួចផុត​ពី​ដៃ​ទៅ នៅ​ថ្ងៃក្រោយ​យើង​នឹង​មាន​បញ្ហា មាន​វិបត្តិ ហើយ​ទេសចរ មិន​ហ៊ាន​មក​លែង​ទៀត​ទេ​។ គេ​មក​លេង​ប្រទេស​យើង គេ​បាន​ចំណាយ​លុយ​យ៉ាងច្រើន គេ​មិន​មែន មកលេង​កន្លែង​គគ្រិច​នោះទេ ។ ទាំង​យើង​ទាំង​គេ គឺ​ត្រូវ​ចំណាយលុយ​ទៅលេង​កន្លែង​ដែល​ល្អ កន្លែង​ដែល​ប្លែក កន្លែង​ដែល​មាន​សុវត្ថិភាព ។ ប្រទេស​កម្ពុជា មាន​ហើយ​សន្តិភាព សុវត្ថិភាព​ពេញលេញ ប៉ុន្តែ​បរិស្ថាន​របស់​យើង​នៅ​មិនទាន់​ល្អ​នៅឡើយ ដែល​ត្រូវ​ការពារ​បរិស្ថាន​នេះ​ឲ្យបាន​ល្អ​ទៅ​ថ្ងៃ​អនាគត ឲ្យបាន​ល្អ​ជាង​នេះ ឬក៏​រក្សាបាន​នូវ​ភាព​ផូរផង់​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ថ្ងៃ​អនាគត និង​កើនឡើង​ជា​លំដាប់ ។ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ មាន​ទស្សនវិស័យ​គ្រប់បែបយ៉ាង គឺ​មាន​បានន័យថា ពី​អតីតកាល​ត្រូវតែ​ដឹង បច្ចុប្បន្នកាល​ត្រូវតែ​ធ្វើ ហើយ​អនាគតកាល​ត្រូវ​តែ​គិត​និង​គូសវាស​ទុកជា​មុន​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ក្លាយខ្លួន​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ការអភិវឌ្ឍ​និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​”៕​ ដោយ​៖​កូឡាប​

 

×