Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​មនុស្ស​ស្លាប់ ដោយ​ពុល​ត្រី​ក្រពត និង​ពុល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បាន​កើតមាន​ខេត្ត​កោះកុង

ខេត្ត​កោះកុង​៖ សមត្ថកិច្ច​ខេត្ត​កោះកុង បានឲ្យដឹងថា មាន​ក្រុមគ្រួសារ​អ្នកនេសាទ​សមុទ្រ​ប្រមាណ​ជិត ១០​នាក់ រស់នៅ​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង បាន​ពុល​ត្រី​ក្រពត​ធ្ងន់ធ្ងរ និង​ឈាន​ដល់​មាន​មនុស្ស​ម្នាក់​ស្លាប់ នៅវេលា​ម៉ោង ៤​ល្ងាច ថ្ងៃ​ចន្ទ ទី​២២ ខែ​មករា ឆ្នា​២០១៨​។​

​មន្ត្រី​មូលដ្ឋាន និង​សាច់ញាតិគ្រួសារ​ជនរងគ្រោះ បានឲ្យដឹងថា ក្រោយ​កើតហេតុ ពួកគេ បាន​ព្យាយាម​ជួយ​នាំ​យក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លំនៅឋាន​ជនរងគ្រោះ យ៉ាង​ប្រញាប់ប្រញាល់​បំផុត ដោយ​ក្នុង​នោះ​ជនរងគ្រោះ​ចំនួន ៦​នាក់ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ស្រែអំបិល និង​ចំនួន ២​នាក់​ទៀត បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កោះកុង​។

 



​ទោះជា​បែប​នេះ​ក្តី នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ មាន​បុរស​រងគ្រោះ​ម្នាក់ មាន​អាការៈ​ធ្ងន់ធ្ងរ​ជាង​អ្នកពុល​ត្រី​ក្រពត​ដទៃទៀត បាន​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូន​មក​សង្គ្រើ​នៅ​មន្ទីរពេទ្យ​។

​មន្ត្រី​មូលដ្ឋាន បានឲ្យដឹងថា ពេល​នេះ​ជនរងគ្រោះ ដែល​ពុល​ត្រី​ក្រពត​ទាំងនោះ កំពុង​ទទួល​ការព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ ប៉ុន្តែ​រហូត​មកដល់ពេលនេះ មិនទាន់​មាន​ព័ត៌មាន​ថា អ្នកជំងឺ​ទាំងនោះ បាន​ធូរស្រាល ឬ​ធ្ងន់ធ្ងរ​បែបណា​នោះ​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅ​ឡើយ​៕ ដែន សីមា


×