Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៥​ថង់ សម្ភារប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត បញ្ជូនទៅ​តុលាការ​

spot_img

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​ចំ​នួ​
​ន​៥​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​រំចេក​០១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ ហម ចិ​ត្រា ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ឈ្មោះ គុជ មាលា ហៅ​ធំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ ក​ម្លាំ​​ង​ដកហូត​វត្ថុតាង រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ចំនួន​៥​ថង់ ទម្ងន់​១២២,៧៨​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​០២ កាបូប​ប្រាក់​ចំនួន​០១ និង​សម្ភារ​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×