Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ០៦ ​ខែឧសភា ​ឆ្នាំ​ ២០២០​

ឆ្នាំជូត

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅ​ថ្ងៃ​នេះបើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ដំណើរ​កិច្ចការងារ​ផងដែរ ​គ្រាន់​តែមាន​ភាពរអាក់រអួល​និង​ផលប៉ះពាល់​ច្រើន​បន្តិច​ប៉ុណ្ណោះ​។

ជំនួញ ៖ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ឯ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទិសអាគ្នេយ៍​តែម្តង​។

ស្នេហា ៖ ​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំឆ្លូវ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ឧបទ្រពចង្រៃ​តូចធំ​បាន​ចៀស​គេច​ឆ្ងាយ ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​និង​ធូរស្រាល​បញ្ហា​មួយចំនួន​ឡើងវិញ​។​

ជំនួញ ៖ ​​​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូចនេះ​បើ​ពុំ​ព្យាយាម​ដោះស្រាយ​ទេ​ពិតជា​ជួប​បញ្ហា​នៅ​គ្រា​ខាងមុខ​ហើយ​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​កិច្ចការ​ឱ្យបាន​ច្រើន​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។

ជំនួញ ៖ ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះមុខ ប៉ុន្តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។

ស្នេហា ៖ ​កើតរឿង​ទុក្ខព្រួយ​លុកលុយ​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ឥត​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ​អត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ខ្លះ​នោះ​បញ្ហា​មិនល្អ​ក៏​មិនអាច​ឈានចូល​កើត​ដែរ​។​

ជំនួញ ៖ ការរក​ផល​ម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

ស្នេហា ៖ មានដំណើរ​ថយក្រោយ​ដូចនេះ​ជម្លោះ​វិវាទ​នោះ​ក៏​ងាយ​ផ្ទុះ​កើតមានឡើង​ណាស់​៕

​ឆ្នាំរោង​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​រាល់​កិច្ចការងារ​មានការ​លូតលាស់​និង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​គួរសម​។

ជំនួញ  ​​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​ទំនាក់ទំនង​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​មាននៅ​ចំពោះមុខ​ជានិច្ច​។

ជំនួញ ៖ នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​អ្វីមួយ​ក៏​តែង​គេ​អាណិត​ស្រឡាញ់​ជួយ​ចូក​ជួយ​ចែវ​ឱ្យ​ផុត​ការលំបាក​ផង​។​

ស្នេហា ៖ លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំមមី​

រាសី​ស្រុតចុះ​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​កើតឡើង​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ហ៊ាន​លូកដៃ​ក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ ហើយ​ពិសេស​អាច​កើត​មានរឿង​ក្តៅក្រហាយ​ច្រើន​ទៀតផង​។​

ជំនួញ ៖ ដោយសារយីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

ជំនួញ ៖ ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ក្នុងពេល​នេះដែរ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ដែរ​ទេ​។

ស្នេហា ៖ មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅក្នុង​អំឡុងពេល​នេះ​មិន​ថា​ជា​ការងារ​បញ្ហា​ប្រាក់កាស​របស់លោក​មាន​ការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​នៅពេល​នេះដែរ​អំណោយផល​ល្អ​ដល់​លោកអ្នក​ច្រើនយ៉ាង ហេតុនេះ​ឃើញថា​ធ្វើ​អ្វី​ក៏​ទទួល​ជោគ​សំណាង​ត្រឡប់មកវិញ​ច្រើន​ថែមទៀត​។​

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​សកម្មភាព​ក្នុងការ​លក់ដូរ​ប៉ុន្មាន​ទេ​ពោលគឺ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ឡើង​មិន​ចុះ​ឡើយ​គឺមាន​សភាព​លំនឹង​ល្អ​។​

ស្នេហា ៖ ​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហេតុនេះ​រាក់​ឧបទ្រពចង្រៃ​តែង​ចាកចេញ​ឆ្ងាយ ហើយ​ការប្រកប​ការងារ​អ្វី​តែង​លូតលាស់​និង​ជឿនលឿន​គ្រាន់​កក់ក្តៅ​ផងដែរ​។​

ជំនួញ ៖ ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​ប្រុសស្រីជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈាន​ជើង​ចូល​រួច​។​

ជំនួញ ៖ ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

ស្នេហា ៖ ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​សប្បាយចិត្ត​សប្បាយ​កាយ​នោះឡើយ​៕

​ឆ្នាំកុរ​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖​​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​និង​មិនត្រូវ​ឱ្យ​ផល​ប៉ះទង្គិច​ច្រើន​នោះឡើយ​។ ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​បញ្ហា​ប៉ះទង្គិច​ណាមួយ​ដោយសារ​ការធ្វេសប្រហែស​របស់​ខ្លួនឯង​។​

ជំនួញ ៖ ថ្នៅថ្ងៃនេះ​ដែរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​

ស្នេហា ៖ ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

×