Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តសៀមរាប នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក Chea Seangkhun ដែល​បាន​បង្ហោះ​មួល​បង្កាច់បង្ខូច​សមត្ថ​កិច្ច

spot_img

​សៀមរាប​៖ បុរស​ម្នាក់ ត្រូវ​ដេក​កន្លែង​ប៉ូលិស​ចរាចរណ៍​ខេត្តសៀមរាប មួយ​យប់​ទល់​ភ្លឺ ព្រោះ​គ្មាន​ប្រាក់​បង់​ផាកពិន័យ​ចំនួន​៦​ម៉ឺន​រៀល ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ ពេល​សមត្ថកិច្ច​កំពុង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ។​

​ពាក់​ករណី​ខាងលើនេះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានចេញ​សារ​ឆ្លើយតប​ទៅនឹង​បុរស​នោះ​ថា ក្រោយពី​ទទួល​ប្រាក់​ពិន័យ​នោះ​រួចរាល់​ហើយ Chea Seangkhun បានចេញ​ដំណើរ​ទៅ​បាត់ទៅ មិនបាន​ស្នាក់នៅ​មួយ​យប់​ដូច​ការ​បង្ហោះ​ក្នុង ហ្វេ​ស​ប៊ុ​ក​នោះទេ​។ យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​បាន​បង្ហោះ​មូល​បង្កាត់​បង្ខូច​សមត្ថ​កិច្ច​។

​កាលពី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សូម​អនុញ្ញាត​ជម្រាបជូន​ដល់​សាធារណជន និង​ម្ចាស់​បណ្តាញ​ទំនាក់​សង្គម​(facebook) ឈ្មោះ​Chea Seangkhun ជ្រាបថាៈ នៅ​យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០​វេលា​ម៉ោង ២០​និង​១៥​នាទី យើង​បាន​ឃាត់​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា ពណ៌​ខ្មៅ ផ្លាកលេខ 1B 8438​ព្រះសីហនុ បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ដោយ​មិន​ប្រើប្រាស់​មួកសុវត្ថិភាព ត្រុ​ង​ចំណុច​ខាងជើង​សណ្ឋាគារ សេន​ជូ​រី ១០០​ម៉ែត្រ ពេលនោះ​ក្រុមការងារ​បាន​ឃាត់​ម៉ូតូ​ដើម្បី​ធ្វើការ​ពិន័យ ពេល​គាត់​ទៅ​ជួប​អ្នកសរសេរ​ប័ណ្ណ​ត្រួតពិនិត្យ គាត់​ថា​គ្មាន​លុយ​បង់​ផាកពិន័យ​ទេ ក្រោយពី​ចប់​ត្រួតពិនិត្យ​យើង​ក៏បាន​ដឹក​ម៉ូតូ​គាត់​យកមក​ស្នាក់ការ​ចរាចរណ៍​ដើម្បី​រក្សាទុក​។ នៅ​ម៉ោង ២១​និង​៤៥​នាទី​យប់ គាត់​បានខ​ល​ទៅ​ក្រុមគ្រួសារ​គាត់​ឲ្យ​យកប្រាក់​មក​បង់ពិន័យ និង​យក​មួ​កមក​ផង​។

​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បានបញ្ជាក់​បន្ថែមថា “​យើង​សូម​បង្ហាញ​ឯកសារ​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​លេខ ០១៣៣៧៥៥ និង​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ​លេខ ០៧០-២-០២-០០០៣២០៤០ ចំនួន​ទឺ​ក​ប្រាក់ ៦០.០០០(​ប្រាំមួយ​ម៉ឺន​)​រៀល តាម​អនុក្រឹត្យ​លេខ ៣៩​មាត្រា ៦​ថ្មី ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​។ ក្រោយពី​ទទួល​ប្រាក់​ពិន័យ​នោះ​រួចរាល់​ហើយ Chea Seangkhun បានចេញ​ដំណើរ​ទៅ​បាត់ទៅ មិនបាន​ស្នាក់នៅ​មួយ​យប់​ដូច​ការ​បង្ហោះ​ក្នុង ហ្វេ​ស​ប៊ុ​ក​នោះទេ​។ យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​បាន​បង្ហោះ​មូល​បង្កាត់​បង្ខូច​សមត្ថ​កិច្ច​”​។

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ “Chea Seangkhun” បាន​បង្ហោះ​សារ កាលពី​យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ ថា “​នៅ​ខេត្តសៀមរាប​មុខ​ស្ពាន​ឆ្លងស្ទឹង​សៀមរាប​ចូល​ទី​រួម​ខេត្ត ពេលយប់​ខ្ញុំ​អត់​បាន​ពាក់​មួយ​សុ​ត្ថិ​ភាព លោក​ប៉ូលិស​បាន​ផាក​ខ្ញុំ​៦០០០០​រៀល ខ្ញុំ​ប្រាប់​បងៗ​ប៉ូលិស​ថា ខ្ញុំ​អត់​បាន​យកលុយ​មក​ជាប់​ខ្លួន​ទេ យប់​នេះ ខ្ញុំ​សូម​តម្កល់​ឯកសារ​មួយចំនួន ដូចខាងក្រោម គាត់​ថា​អត់​ខ្វល់​បើ​មិនមាន​លុយ​ដេក​ណា​ដេក​ទៅ នេះ​សំណាង​ហើយ​ខ្ញុំ​ជា​មនុស្ស​ប្រុស​អាច​ដេក​នៅ​កៅអី​បង់​ទល់​ភ្លឺ​បាន​ចុះ​បើជា​មនុស្ស​ស្រី​វិញ​ឲ្យ​គាត់​ដេក​យ៉ាងម៉េច​លោក​ប៉ូលិស​។ តាមពិត​ឯកសារ​របស់ខ្ញុំ​វា​មានតម្លៃ​លើស​៦០០០០​រៀល​ឆ្ងាយ​ណាស់ តែ​អស់លោក​ពួក​ប៉ូលិស​ខេត្ត​សៀម​រាម​ខ្លះ វា​ធ្វើ​មិន​យល់​ហើយ បាន​និយាយថា​កន្លែង​ប៉ុ​សិ៍​ប៉ូលីស​មិនមែនជា​កន្លែង​បញ្ចាំ​ទេ ពេល​ខ្ញុំ​ឮ​បែបនេះ​មាន​អារម្មណ៍​ថា ឱ​ស្រុក​ខ្ញុំ​អើយ​ហេតុ​អី​ក៏មាន​មន្ត្រី​បែបនេះ មិន​ខ្មាស​ប្រទេសជិតខាង​ទេ​អី ហើយ​ខ្ញុំ​មិនដឹងថា​វា​ប្រឡង​ជាប់​ជា​មន្ត្រី​យ៉ាងម៉េច​ទេ​បាន​វា​មិន​យល់​”​។​

​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ ទ​ទួ​កនូវ​ការរង​ពិន័យ​ទឹកប្រាក់ ពី​៣​ដល់​៥​ដង​ទៅតាម​បទល្មើស​។ ពាក់ព័ន្ធ​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានចេញ​សារ​សំឡេង​ដោយ​ស្នើ​ឲ្យ​លោក​ស្នងការរង និង​លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បញ្ឈប់​ជាបន្ទាន់ នូវ​ការបង់ប្រាក់​ពិន័យ​នៅ​គោលដៅ​តាម​ដងផ្លូវ ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន នៅ​ថ្ងៃទី​៥​ខែឧសភា​នេះ បាន​ឲ្យ​ដឹងថា ពេលនេះ នៅមាន​ការពិន័យ​នៅ​នឹង​គោលដៅ ដូច្នេះ ប្រសិនបើ​អស់លោក មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ គឺ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ថ្នាក់ដឹកនាំ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×