Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនិត​គួរ​ចែករំលែក​! ពុំ​ត្រឹម​ទប់​កាត់​បាក់​ដី​ទៀត​ទេ គឺ​សូម្បី​ផ្តល់​សោ​ភ័​ណ្ឌ​ភាព និង​កន្លែង​អង្គុយលេង​កម្សាន្ត​ដ៏​ទាក់ទាញ​

spot_img

​ភូមា ៖ មួយ​១​ឆ្នាំទៅ​មួយឆ្នាំ ការបាក់​ច្រាំងទន្លេ ពុំមែន​កើតឡើង​តែ​នៅក្នុង​ប្រទេស​យើង​ទេ គឺ​នៅ​ប្រទេស​ដទៃ​លើ​ពិភពលោក ក៏បាន​ជួប​នូវ​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ​ផងដែរ ។ ការបាក់​ស្រុត​ច្រាំងទន្លេ​នេះ ជាទូទៅ​គឺ​បង្កឡើង​ដោយសារ​ទឹករលក​បក់បោក​ខ្លាំងៗ ក្នុងអំឡុងពេល​នៃ​រដូវ​គ្រោះទឹកជំនន់​ម្តងៗ​។​

​ដោយសារតែ​ហាក់​ពុំទាន់​មានយុទ្ធសាស្ត្រ​អ្វី ដើម្បី​ទប់ស្កាត់​គ្រោះធម្មជាតិ​នេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅរស់​លើ​នោះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សុវត្ថិភាព​បាក់ស្រុត​ផ្ទះសម្បែង​របស់​ពួកគេ ។

​យ៉ាងណាមិញ បើ​យើង​ក្រឡេក​មក​មើល​វិធីសាស្ត្រ​ទប់ស្កាត់​ការបាក់​ស្រុត​ច្រាំងទន្លេ នៅក្នុង​ប្រទេស​ភូមា​ឯណេះ​វិញ ឃើញថា ពិតជា​អស្ចារ្យ​ខ្លាំងណាស់ តាមរយៈ​ការដែល​គេ​យក​កង់ឡាន​ចាស់ៗ មក​តម្រៀប​ដាក់​បណ្តុប​ឆ្លាស់​លើ​គ្នា​លក្ខណៈ​ជើងទេ ចាប់ពី​បាត​ក្រោម​រហូតដល់​ផ្នែក​ខាងលើ​នៃ​ច្រាំងទន្លេ​តែម្តង​។ ពុំ​ត្រឹមតែ​អាច​ទប់ទល់​នឹង​រលក​បក់បោក​ដ៏​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ នោះ​ជើងទេ​កង់ឡាន​នេះ ក៏បានផ្តល់​សោ​ភ័​ណ្ឌ​ភាព​ច្រាំងទន្លេ និង​កន្លែង​អង្គុយលេង​គួរ​ឲ្យ​ទាក់ទាញ​ផងដែរ ។​

​វិធីសាស្ត្រ​តែមួយ​គ្មាន​ពីរ​នេះ ត្រូវបាន​ចាត់ទុកថា​ជា​គំរូ​ដ៏​ល្អ​មួយ ដែល​គ្រប់គ្នា​គួរ​ចែករំលែក ៕ ដោយ​៖ លឹម ហុង​


spot_img
×