Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ចេញ​មកពី​ប្រទេស​ថៃ​កើន​ឡើងដល់​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ហើយ តាម​ច្រកទ្វារព្រំដែន​ជាប់​ខេត្តបាត់ដំបង​

​បាត់ដំបង ៖ ពលករ​ខ្មែរ​ចេញ​មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​ជាប់​បាត់ដំបង​និង​មកពី​ក្រៅប្រទេស បាន​មានការ​កើន​ច្រើន​ឡើងវិញ ដល់​ជាង​១​ម៉ឺន​៧​ពាន់​នាក់ ខណៈ​ក្នុងអំឡុងពេល​ការ​រី​ល​រាលដាល​ជំងឺ​កូ​វីដ​១៩។​

​បើ​យោងតាម​របាយការណ៍រ​បស់​សាលាខេត្ត​បាត់ដំបង បានបង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០២០​ថា ពលករ​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង បាន​វិលត្រឡប់​ចេញពី​ប្រទេស​ថៃ ចូលមក​តាម​ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត មាន​ចំនួន ១០០​នាក់ ស្រី ៤៨​នាក់ ខណៈដែល​ពលករ​មាន​ទីលំនៅ​តាម​បណ្តា​រាជធានី​ខេត្ត ដែល​ចូល​មកវិញ​តាម​ច្រកទ្វារព្រំដែន​ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ៣១០​នាក់ ស្រី ៤២​នាក់ ដែល​ចំនួន​ការវិលត្រឡប់​នៅពេលនេះ បើ​ធៀប​នឹង​មុនពេល​បុណ្យចូលឆ្នាំ​គឺមាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ក្រោយពី​ចប់​ចូលឆ្នាំ​ខ្មែរ​មក ចំនួន​គឺ​កើនឡើង​ច្រើនជាង​។​

​លោក វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ការ​នៅតែ​បន្ត​វិលត្រឡប់​របស់​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តបាត់ដំបង​នេះ គឺ​ត្រូវបាន​មន្ត្រី​សុខាភិបាល​ពិនិត្យ សុខភាព​គ្រប់ៗ​គ្នា មុននឹង​អនុញ្ញាត​ឲ្យ​ទៅកាន់​ស្រុកកំណើត​វិញ​។​ចំពោះ​ពលករ ទើប​ចេញ​មកពី​ប្រទេស​ថៃ​នេះ ត្រូវ​ពិនិត្យឃើញ​មិន​ប្រក្រតី ហើយក៏​យក​សំណាក​ចំនួន ១៣១​សំណាក ទៅពិនិត្យ​រកមើល​ជំងឺ​កូ​វីដ​១៩ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ សម្រាប់​ពលករ​នៅក្នុង​ខេត្តបាត់ដំបង ពួកគាត់​ក៏បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ឬ​តាម​ទីតាំង​សមស្រប​ណាមួយ ជា​បន្តបន្ទាប់​ផងដែរ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បញ្ហា​ការឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ​ពី​ប្រទេស​ថៃ តាម​ច្រក​ជាប់​នឹង​ខេត្តបាត់ដំបង ចាប់ពី​មាន​ការបិទ​ច្រកព្រំដែន តាំងពី​ថ្ងៃទី​២៣​ខែមីនា រហូតដល់​ថ្ងៃទី​០៦​ឧសភា​ឆ្នាំ​២០២០​គឺ​ពុំមាន​បញ្ហា​អសន្តិសុខ​អ្វី​កើតឡើង ចំពោះ​ពលករ​នោះទេ ព្រោះ​ពេល​ត្រឡប់​មកដល់​ទឹកដី​កម្ពុជា​វិញ ពួកគេ​ត្រូវបាន​យកចិត្ត​ទុក​ខ្លាំង​ពី​សំណាក់​សមត្ថកិច្ច​នៅតាម​ច្រក ដែលមាន​ទាំង​ការពិនិត្យ​សុខភាព និង​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ជាដើម ។​សម្រាប់​ខេត្តបាត់ដំបង​នេះ មិន​ថា​ពលករ ឬ​ពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ក្នុងស្រុក​នោះទេ គឺ​ត្រូវបាន​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​គ្រួសារ បើ​រកឃើញថា​មាន​ជួប​បញ្ហា​ខ្វះខាត​ស្បៀង អាជ្ញាធរ​នឹង​ផ្ដល់​ស្បៀង​ដល់​ពួកគាត់ ដោយ​ការផ្ដល់​នេះ​គឺធ្វើឡើង​ជា​បន្តបន្ទាប់ នៅ​គ្រប់​ក្រុង​ស្រុក​ទាំងអស់ ។​

​គួរបញ្ជាក់​ផងដែរ​ថា ពលរដ្ឋ និង​ពលករ មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ រហូត​ម​ដល់​ត្រឹម​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០២០ មាន​ចំនួន​១៧.០៤៨​នាក់ ដោយ​ក្នុងចំណោម​នេះ​បាន​ឆ្លងកាត់​រយៈពេល​១៤ មាន​ចំនួន​១៥.៦៤៧​នាក់​ផងដែរ ៕

​ដោយ​៖​អ៊ុង​សា​រុំ​

×