Monday, November 28, 2022

ប៉ូលិស​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​កំណត់​មុខសញ្ញា​ជនដៃដល់​ចាប់​មក​ផ្តន្ទាទោស ករណី​សង្ស័យ​រំលោភ​សម្លាប់​កុមារី​ម្នា​ក់នៅ​ខេត្តពោធិ៍សាត់​

spot_img

​ពោធិ៍សាត់ៈ​ប៉ូលិស​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​សហការ​ជាមួយ​ក្រុម​អង្គភាព​ការពារ​កុមារ​ CPU​ អាវុធហត្ថ​ខេត្ត​និង​ក្រុមគ្រូពេទ្យ បាន​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ សាកសព​កុមារី អាយុ​៧​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​ជនដៃដល់​សម្លាប់ រួច​ច្រក​ការុង​បោះ​ចូល​គុម្ពោត​ព្រៃ​ទាំង​អា​​ក្រា​ត​កាយ ខណៈដែល​គេ​សង្ស័យ​អាចជា​ករណី​ប្លន់​យក​ខ្សែក​ផ្លា​ទីន​និង​រំលោភ​សម្លាប់​នៅ​ខេត្តពោធិ៍សាត់​។​

​ប្រតិបត្តិ​ការណ៍​នេះ បានធ្វើ​ឡើង​តាម​ការបញ្ជា​ផ្ទាល់ ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ឈានទៅ​ដល់កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង ០៣ និង​០០​នាទី ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​បង្ក​ការភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ក្រោយ​គេ​ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់​នៅក្នុង​គុម្ពោត​ព្រៃ​ទាំង​អាក្រាតកាយ ថែមទាំង​ដៃជើង​ជាប់​ចំណង​និង​ក្បាល​ច្រក​ការុង​យ៉ាង​ព្រៃផ្សៃ​។​ហេតុការណ៍​ដ៏ រន្ធត់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​ត្រង់ចំណុច​ក្បែរ​ភូមិ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​មាត់បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ព្រែក​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​

​កុមារី​រងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ រ៉ង ស្រី​ពេជ្រ អាយុ​៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​បន្ទុកគ្រួសា​រ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ ចាប រ៉ា​ឌី​ន អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ ឪពុក​(​ស្លាប់​)​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ រួមសហការ​ជាមួយ​ក្រុម​អង្គភាព​ការពារ​កុមារ​CPU បាននិងកំពុង​ធ្វើការ​ពិនិត្យ​សាកសព​ក្មេងស្រី​រងគ្រោះ ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​ជនដៃដល់ ចាត់ការ​តាម​នីតិវិធី​៕

​ដោយ​៖​អ៊ុង​សា​រុំ​