Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់មុខ មិន​ស្គាល់ចិត្ត ដឹងអី យក​ម៉ូតូ​ប្លន់​បាន មក​ផ្ញើ ទីបំផុត​ត្រូវ​ឃាត់ខ្លួន​ទាំងអស់គ្នា​

spot_img

ខេត្តស្វាយរៀងៈ បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់ រួម​នឹង​ជនសង្ស័យ ដែលជា​អ្នក​ផ្ញើ​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​មានការ​សង្ស័យ ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្លន់​ម៉ូតូ នៅ​ភូមិ​តា​ប៉ោ​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២០​និង​១១​នាទី​យប់ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សំ​យ៉ោ​ង ទទួល​របាយការណ៍​ពី​លោក​មេឃុំ​សំ​យ៉ោ​ង បាន​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​ថា មាន​ប្រជាជន​ម្នាក់ ឈ្មោះ ស៊ុំ ចាន់ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​លៀប ឃុំ សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ បានមក​ប្រាប់ថា មាន​ជន​មិន​ស្គាល់មុខ ចំនួន​០២​នាក់​ជិះ​ម៉ូតូ ០២​គ្រឿង បាន​យក​ម៉ូតូ​០១​គ្រឿង​មក​ផ្ញើ កាលពី​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ យប់់ ថា ម៉ូតូ​អស់​សាំង​ព្រឹក​ឡើងមក​យក​វិញ ។​

​ប្រភព​ដដែល​បាន​បន្តថា លុះ​ព្រឹក​ឡើង​ក៏​ទៅ​ធ្វើការ​រោងចក្រ រហូតដល់​ម៉ោង​២០​និង​១១​នាទី​ព្រលប់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ ២០២០ មិនឃើញ​មក​យក ទើប​មក​រាយការណ៍​ដ​ល់​សមត្ថកិច្ច ក្រោយពី​សមត្ថកិច្ច ទទួលបាន​ព័ត៌មាន​ភ្លាម ក៏បាន​ទៅ​ត្រួតពិនិត្យ ឃើញថា ពិតជា​ម៉ូតូ ដែល​ជនសង្ស័យ​ប្លន់​នៅ​ភូមិ តា​ប៉ោ​ខាងជើង ឃុំ សំឡី ពិតប្រាកដ​មែន ។ ក្រោយពី​សាកសួរ​អស់​រយៈពេល រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប ឈ្មោះ ស៊ុំ ចាន់ណា បាន​ឆ្លើយ​សារភាព ប្រាប់ថា​ស្គាល់ ជនសង្ស័យ ក្រោយពី​សួរ​រួចរាល់ ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ សុភាព ស្នងការរង​នគរបាល​ខេត្ត ដោយមាន​ការសហការ ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ក៏ បាន​ឃាត់​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ផៃ ធា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ស្ថិតនៅ​ភូមិ​កំ​ពោត​ស្គា សង្កាត់​ច្រកម្ទេស ក្រុង​បាវិត និង​ម៉ូតូ អ៊ិ​ច​ស្ទ័​រ ពណ៌​ខ្មៅ​ខៀវ ១​គ្រឿង ។

​បច្ចុប្បន្ន ម្ចាស់ផ្ទះ និង ម៉ូតូ ឃាត់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សំ​យ៉ោ​ង និង ជនសង្ស័យ​ឃាត់​ខ្លូន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា ដើម្បី អនុវត្ត តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×