Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​សៅរ៍ ទី ០៩ ខែឧសភា ឆ្នាំ ២០២០

spot_img

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​ទន្ទឹងរង់ចាំ​អ្វីមួយ​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​គឺ​តែង​ទទួល​ការ​ខកបំណង​ច្រើនជាង​។​
​ជំនួញ ៖ ការរកស៊ី​ជួញដូរ​ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី ប៉ុន្តែ​យ៉ាងណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​យាយី​ច្រើន​។​

​ស្នេហា ៖ មានការ​លូតលាស់​យឺត​តែ​ងាយ​ថយក្រោយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​សម្រុក​ពេញទី​នោះ ផល​ដែល​អាក្រក់​នឹង​ប្រែ​មកជា​ល្អ​វិញ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បើ​លោកអ្នក​រង់ចាំ​ការងារ​ឬ​រង់ចាំ​ប្រាក់កាស​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​មួយចំនួន​ផងដែរ​។​

​ជំនួញ ៖ លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ទោះ​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ល្អ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​នោះឡើយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​ដែល​នាំ​ពិបាក​ត្រូវ​ឆ្លងកាត់​ផងដែរ​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ប្រកប​កិច្ចការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ទេ​ផល​អាក្រក់​ងាយ​កើត​ជាង​សព្វមួយដង​ផង​។​

​ជំនួញ ៖ ការជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។​

​ស្នេហា ៖ ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំរោង​

រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផ្តល់​ផល​ល្អ​សម្រាប់​ការចុះ​ប្រកបការងារ​ឬ​សម្រេចចិត្ត​អ្វីមួយ​ផង​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ទំនាក់ទំនង​នរណាម្នាក់​តែង​ជោគជ័យ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅក្នុង​ថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ ទោះ​លោក​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​

​ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​មិន​ថា​លោកអ្នក​ប្រកបការងារ ទិញ​ផ្ទះសម្បែង​ធ្វើដំណើរ​ឬ​ធ្វើ​អ្វី​ទេ​ចូរ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ច្រើនជាង​។​

​ស្នេហា ៖ ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ត្រូវធ្វើ​អ្វី​សន្សឹមៗ​នោះ​នឹង​ទទួលបាន​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកបការងារ​រាជការ​មិន​គប្បី​មាន​ភាព​រឹងរូស​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​រឿង​រាវ​បង់ប្រយោជន៍​ណាមួយ​ជាក់​ជាពុំខាន​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មានការ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ច្រើន ៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ធ្វើ​អ្វី​មានការ​អំណត់​តស៊ូ​នោះ​តែង​ទទួលជោគជ័យ​ដូចជា​ទី​ពេញចិត្ត​ត្រឡប់មកវិញ​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​ក៏​លោកអ្នក​អាច​ប្រកបការងារ​សំខាន់​បានដែរ​គ្រាន់តែ​ប្រយ័ត្នប្រយែង​ប៉ុ​ណ្នោះ​។​លោកអ្នក​កុំ​គប្បី​ឆាប់​ជឿ​ពាក្យសម្តី​ជនខិលខូច​ចាក់​ដោត​ឱ្យសោះ​ពុំ​នោះទេ​គម្រោង​ការងារ​ផ្សេងៗ​អាច​ត្រូវ​រលត់រលាយ​សាបសូន្យ​ទៅវិញ​ពុំខាន​។​

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ជួប​ស្ថានភាព​តានតឹង​ពី​ផល​ចំណូល​ហើយ​ក្នុង​ក្រុមគ្រួសារ​ទៀតសោត​ក៏មាន​បញ្ហា​ច្រើន​ដែរ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ត្រូវ​ចៀសវាង​ការប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​

​ជំនួញ ៖ រ​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅក្នុង​ថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់បើ​ផង​។​

​ជំនួញ ៖ សម្រាប់​លោកអ្នក​បណ្តាក់​ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​”​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕​

spot_img
×