Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ស្រី​ចំនួន​ ៣​ នាក់​ លង់ទឹក​ស្លាប់​ក្នុង​ដេប៉ូ​បូម​ខ្សាច់​សុខ​គាង​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ពិតជា​អាសូរ​ខ្លាំងណាស់​ក្មេងប្រុស​ស្រី​ចំនួន​០៣​នាក់​ ជា​បងប្អូន​ប​ង្កេី​ត​និង​ជីដូនមួយ​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌​ក្នុង​ដេប៉ូ​បូម​ខ្សាច់​មួយកន្លែង​របស់លោក​សុខ​គាង ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​លេី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់​ផ្អេី​ល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០ ។

​តាម​សម្តី​ឪពុក​ជនរងគ្រោះ​គ្រោះ​បានឱ្យដឹងថា កូន​របស់​មាន​ចំនួន​០២​នាក់ ​ប្រុស​ម្នាក់​ស្រី​ម្នាក់ ដោយ​កូនច្បង​ជា​កូនប្រុស​អាយុ​០៥​ឆ្នាំ និង​កូន​ប្អូន​ជា​កូនស្រី​អាយុ​០៤​ឆ្នាំ ចំណែក​ម្នាក់ទៀត​ត្រូវជា​ក្មួយ​ស្រី​អាយុ​០៤​ឆ្នាំ ។

​ឪពុក​ជនរងគ្រោះ​បាន​បន្តថា នៅមុន​ពេល​កេី​ត​ហេតុ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​កេី​ត​ហេតុ គាត់​បានឱ្យ​កូន​របស់គាត់​គេង​នៅផ្ទះ​របស់គាត់​ ដែល​នៅ​ជិត​នឹង​ទីតាំង​ប៉ូ​ម​ខ្សាច់​ដែរ​។ ពេលនោះ​គាត់​ក៏បាន​គេង​លក់​បាត់​ដែរ​ ដោយ​មិនដឹងថា​កូនៗ​របស់គាត់​ភ្ញាក់​ពី​ពេលណា​ហេី​យ​ងេី​ប​ដេី​រ​លេង​នោះទេ ។ ក្រោយពី​គាត់​ភ្ញាក់​ពី​គេង​ដោយ​មិន​ឃេី​ញ​កូនៗ​ក៏​ដេី​រ​រក​គ្រប់​ទីកន្លែង​តែ​មិន​ឃេី​ញ​។

​លុះ​រហូតមកដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃខែ​ដដែល ទេី​ប​ប្អូនប្រុស​គាត់​មក​មេី​ល​នៅ​កន្លែង​ដេប៉ូ​ប៉ូ​ម​ខ្សាច់​របស់លោក​សុខ​គាង ដែល​នៅ​ជិត​នឹង​ផ្ទះ​នោះ​ស្រាប់តែ​ប្រទះ​ឃេី​ញ​សព​អណ្តែត​បាត់ទៅ​ហេី​យ​ទេី​ប​បង្ក​ការ​ភ្ញាក់​ផ្អេី​ល​តែម្តង​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ​។

​ក្រោយ​កេី​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​ចំណុច​កេី​ត​ហេតុ​និង​ធ្វេី​កំណត់ហេតុ​ប្រគល់​សព​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​។

បេី​តាម​កា​រប​ង្ហេី​ប​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​ខាង​លេី​នេះ​មាន​ក្មេង​លង់ទឹក​ស្លាប់​ម្តង​រួចមក​ហេី​យ នេះ​ជា​ករណី​ទី​០២​ហេី​យ​៕

​ដោយ​៖​សា​ម៉េ​ត​


spot_img
×