ប្រេស៊ីល៖ ប្រទេសប្រេស៊ីល បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១០.២២២នាក់កាលពីថ្ងៃសុក្រ ហើយនៅថ្ងៃដដែលនោះដែរ មានអ្នកស្លាប់ចំនួន ៧៥១នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៃប្រទេសនេះ។
ចំនួនអ្នកស្លាប់កាលពីថ្ងៃសុក្រ បានបំបែកកំណត់ត្រាំចាស់នៃអ្នកស្លាប់ចំនួន ៦១៥នាក់ កាលពីថ្ងៃពុធ។ រហូតមកដល់ពេលនេះ ប្រេស៊ីលមានអ្នកឆ្លងវីរុសសរុបទាំងអស់ចំនួន ១៤៥.៣២៨នាក់ និងមានអ្នកស្លាប់ ៩.៨៩៧នាក់។
ប្រទេសនេះក៏មានអ្នកជាសះស្បើយច្រើនជាង ៥៥.០០០នាក់ផងដែរ។
អ្នកជំនាញបាននិយាយថា តួលេខនៃអ្នកឆ្លងទំនងជាខ្ពស់ជាងនេះទៀត។
ទីក្រុង Sao Paulo ដែលមានប្រជាជនសរុប ៤៥,៩លាននាក់ ឬស្មើនឹងចំនួនប្រជាជនទាំងអស់នៅប្រទេសអេស្ប៉ាញ មានអ្នកឆ្លងច្រើនជាង ៤១.០០០នាក់ និងស្លាប់ ៣.៤១៦នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia