Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ចិន ចាត់វិធានការ​លែង​ឲ្យ មានការ​សង់​អគារ​ចម្លង​ម៉ូត តាម​បរទេស​

spot_img

​ប្រទេស​ចិន ៖ អគារ​ចម្លង​ម៉ូត​តាម​បរទេស​ជាច្រើន​ដូចជា ប៉ម Eiffel Tower ជាដើម​ត្រូវបាន​គេ​ឃើញ​ទូទាំងប្រទេស​ចិន​។​

​ប៉ុន្តែ ឥឡូវនេះ រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​លែង ឲ្យ​មានការ​សាសង់​អគារ​ចម្លង​តាម​ម៉ូត បរទេស​ទៀតហើយ ដើម្បី​លើកកម្ពស់​ស្ថាបត្យកម្ម​ក្នុងស្រុក​។​

​សេចក្តីប្រកាស​របស់រ​ដ្ឋា​ភិ​បាល​ចិន​បាន​និយាយថា “​ការ​ឌី​ហ្សា​យ​ដែល​លួច​ចម្លង និង​ធ្វើតាម​គេ ត្រូវបាន​ហា​ឃាត់​សម្រាប់​ការសាងសង់​ថ្មី​”​។​

​សេចក្តីប្រកាស​និយាយទៀតថា អគារ​បង្ហាញ​ពី​វប្បធម៌​របស់​ទីក្រុង ហើយ​ដូច្នេះ រចនាបថ​បរទេស និង​ចម្លែក​គួរតែ​ត្រូវ​រឹតត្បិត​។​

​សេចក្តីប្រកាស​ក៏​នឹងធ្វើ​ការចាត់វិធានការ លើ​ការសង​សង់​អគារ​ខ្ពស់ៗ​ថ្មី​ផងដែរ ដោយ​កម្រិត​ពួកគេ​ឲ្យ​មានការ​សាងសង់​ខ្ពស់បំផុត​ត្រឹម ៥០០​ម៉ែត្រ​។​

​បើតាម​កាសែត Global Times អគារ​ក្លែងក្លាយ​ចម្លង​តាម​បរទេស​ជាច្រើន មាននៅ​ក្នុង​ទីក្រុង​ធំៗ​របស់​ចិន ដូចជា​សៀង​ហៃ និង​ក្វាង​ចូ​វ​ជាដើម​។​

​រដ្ឋាភិបាល​ចិន​មិនបាន​និយាយ​អ្វី​ឡើយ ចំពោះ​អគារ​ដែល​ចម្លង​រចនាបថ​ពី​បរទេស ដែលមាន​ស្រាប់ ប៉ុន្តែ​ដោយ​គ្រាន់​និយាយថា នឹងមាន​ការពិនិត្យ​ទីក្រុង ដើម្បី​រកមើល​បញ្ហា​។​

​សេចក្តីប្រកាស​បានលើកឡើង​អំពី​ពហុ​កីឡដ្ឋាន មជ្ឈមណ្ឌល​តាំង​ពិរ​ពណ៍ សារមន្ទីរ និង​រោងភាពយន្ត​ជាដើម ដែល​កន្លែង​ទាំងនេះ ជា​អគារ​សាធារណៈ ដែល​វា​មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការហាម​ខាត​ការសាងសង់​ចម្លង​ម៉ូត​ពី​បរទេស​។​

“​ការសាងសង់​ទីក្រុង គឺជា​កា​រប​ញ្ជូ​ល​គ្នា នៃ​រូបភាព​ខាងក្រៅ និង​ស្មារតី​ខាងក្នុង ក្នុងការ​បង្ហាញ​ពី​វប្បធម៌​ទីក្រុង​”​។​

​រដ្ឋាភិបាល​ស្នើ​ឲ្យ​ស្ថាបត្យកម្ម​សម័យថ្មី ពង្រឹង​ទំនុកចិត្ត​វប្បធម៌ បង្ហាញ​ពី​លក្ខណៈពិសេស​របស់​ទីក្រុង បង្ហាញ​ស្មារតី​សហ​សម័យកាល និង​បង្ហាញ​ពី​លក្ខណៈ​របស់​ចិន​។​

​វិធានការ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ហាមប្រាម ការចម្លង​ម៉ូត​អគារ​បរទេស មានការ​ស្វាគមន៍​យ៉ាងខ្លាំង នៅលើ​បណ្តាញ​ទំនាក់​ទំ​ង​ចិន Weibo៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×