Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​រកស៊ី​លក់ដូរ តែ​ដាក់​កាំភ្លើង​ម៉ាក AK ៤៧ តាម​រថយន្ត ត្រូវ​នគរបាល​ឆែក​ឃើញ ចាប់វាយ​ខ្នោះ បញ្ជូនទៅ​អធិការ​ខណ្ឌ​ចំការ​

spot_img

​ភ្នំពេញ : នគរបាល​រឹតបន្តឹង​និង​ឆែក​ជាតិ​អាល់កុល លើ​អ្នកបើកបរ​យានយន្ត​ប្រទះឃើញ​បុរស​២​នាក់ កម្លាំង​នគរបាល​ចម្រុះ​ឃាត់ ពេល​បើករថយន្ត​១​គ្រឿង ឆែក​រកឃើញ​រក្សាទុក​កាំភ្លើង​ម៉ាក​AK ចំនួន​១​ដើម គ្មាន​លិខិតស្នាម នា​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​ក្លឹប​ហាត់ប្រាណ​ភ្នំពេញ​ស្ព័ត ផ្លូវ​២៧១ សង្កាត់​ទួល​ទំ​ពួ​ង ២ ខណ្ឌចំការមន ។​

​ជនសង្ស័យ​ឈ្មោះ លី ហរ​អាង ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះ​លេខ​៣៤០ ផ្លូវ B១២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​ម្ចាស់​រថយន្ត ឃាត់ខ្លួន​រក្សា​អាវុធ​ម៉ាក AK ៤៧ ផលិត​នៅ​ប្រទេស សូ​វៀត នៅ​ឆ្នាំ ១៩៦៥​គ្មាន​លិខិតស្នាម និង​គ្មាន​ការអនុញ្ញាត​។​

​នគរបាល​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​កម្លាំងចម្រុះ​សហការ​ជាមួយ​កម្លាំង​ស្នងការ ដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ និង​ឆែក​ជាតិ​អាល់កុល​លើ​អ្នកបើកបរ​យាន​យាន្ត​លើផ្លូវ​សាធារណៈ ក្រោយមក​ក៏​ឃាត់​រថយន្ត​ព្រូស​១​គ្រឿង ជិះ​គ្នា​២​នាក់ ហើយក៏​ឆែក​រកឃើញ​កាំភ្លើង​ម៉ាក​AK ១​ដើម​។ ក្រោយមក តាម​ការបំភ្លឺ​របស់​ឈ្មោះ លី ហរ​អាង បាន​ប្រាប់ថា មាន​បងធម៌​ខ្ញុំ​ម្នាក់​ឈ្មោះ ប៉េ ស៊ីណា ភេទ​ប្រុស មុខរបរ យោធា​ម្នាក់ ឋានៈ វរសេនីយ៍ទោ បាន​ឲ្យ​ខ្ញុំ​យក​អាវុធ​នេះ ទៅ​ឲ្យ​គាត់​នៅផ្ទះ​ម្តុំ​សំណង់ ១២ ខ្ញុំបាទ​ក៏​បបួល​ប្អូនប្រុស​របស់ខ្ញុំ ទៅជា​មួយ​បានជា​គ្នា ចេញពី​ហ្គា​រ៉ា​ស់​ជួសជុល​រថយន្ត​នៅ​ផ្លូវ ៣៧១ រួច​បត់​តាមផ្លូវ ២៧១ មកដល់​ចំណុច​ភ្នំពេញ​ស្ព​ត​ក្លឹប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ​រកឃើញ​តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់ ចំណែក​ប្អូនប្រុស មិន​ពាក់ព័ន្ធ​ឲ្យ​ត្រឡប់​ទៅវិញ ដោយមាន​ក្រុមគ្រួសារ​មក​ធានា ។ អ្នកបើករថយន្ត​បាន​នាំមក​អធិការ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។ សម្ភារ​ដកហូត អាវុធ​វែង ១​ដើម ម៉ាក AK 47 ផលិត​នៅ​ប្រទេស សូ​វៀត នៅ​ឆ្នាំ 1965 លេខ​អាវុធ CT1528 និង​រថយន្ត ១​គ្រឿង​ម៉ាក ព្រូស ពណ៌​ខ្មៅ ផ្លាកលេខ ២BB-០៧១៥ និង​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ ៕ដោយ៖កូឡាប​

spot_img
×