Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ក្រុមយុវជន​ចំនួន​៦​រូប ត្រូវបាន​ឃាត់ខ្លួន ករណី​តវ៉ា​អំពី​បញ្ហា​មីក្រូហិរញ្ញវត្ថុ នៅខាងមុខ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ និង​អេ​អឹម​ខេ

spot_img

​ភ្នំពេញ​៖ អង្គការ​លីកាដូ បានចេញ​ផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០​ថា សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ ជួបជុំគ្នា​នៅខាងមុខ ប្រា​សាក់ និង​អេ​អឹម​ខេ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​ទាំងពីរ​នៅ​កម្ពុជា​។​

​សមាជិក​ក្រុមយុវជន​ចំនួន​៦​នាក់​នៃ​ខ្មែរ​ថាវរៈ ក្នុងនោះ​មាន​សកម្មជន​សិទ្ធិមនុស្ស លោក ហ៊ុន វណ្ណៈ ត្រូវបាន​ឃាត់ខ្លួន នៅ​ខេត្តបាត់ដំបង កាលពី​យប់មិញ (​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០) ខណៈដែល​កំពុងធ្វើដំណើ​រ​ត្រឡប់​មកពី​តវ៉ា ដោយ​អហិង្សា ដើម្បី​ស្នើ​សុំឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ផ្អាក​ការបង់​សង​ប្រាក់កម្ចី អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច បង្កឡើង​ដោយ​ការរីក​រាលដាល​ជា​សាកល​នៃ​វីរុស​កូ​វីដ​១៩ ។ ព្រះសង្ឃ​៥​អង្គ ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា​នេះ ក៏ត្រូវ​បាន​រង​ការគំរាមកំហែង បណ្ដេញ​ចេញពី​វត្ត​ផងដែរ លុះត្រាតែ​ព្រះអង្គ​ផ្ដិតមេដៃ លើ​កិច្ចសន្យា​មួយ​ថា នឹង​បញ្ឈប់​ភាព​សកម្ម​របស់​ព្រះអង្គ ជំនួស​អ្នក​ខ្ចីប្រាក់​តទៅទៀត ។​

​អ្នក​តវ៉ា​ត្រូវបាន​នគរបាល​ឃាត់ខ្លួន នៅតាម​ដងផ្លូវ​ខាងក្រៅ​វត្ត​ដំរី​ស នៅពេល​ពួកគាត់​កំពុងធ្វើដំណើរ​មកពី​ការដើរ​ហែ​ក្បួន​ដែលមាន​ផ្សាយ​ផ្ទាល់ នៅលើ​បណ្ដាញ​សង្គម នៅ​ចំ​ពីមុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដូចជា ប្រា​សាក់ និង​អេ​អឹម​ខេ (AMK) ជាដើម ។

​អ្នក​ទាំង​៦​នាក់​ក្នុងនោះ​មាន ស្ត្រី​៣​នាក់ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​ដាក់ឱ្យ​ស្ថិតនៅក្នុង​បន្ទប់​ឃុំឃាំង អស់​រយៈពេល​ជាច្រើន​ម៉ោង ។ ពួកគាត់​បាន​បញ្ចេញមតិ​យោបល់ នៅក្នុង​ការផ្សាយ​ផ្ទាល់ បន្ទាប់ពី​ត្រូវបាន​ដោះលែង​ថា នគរបាល​បានឱ្យ​ពួកគាត់​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ ប៉ុន្តែ​ក្រុម​របស់​ពួកគាត់ បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ ឬ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ដោយ​គ្មាន​ការប្រឹក្សា​យោបល់ ផ្លូវច្បាប់​នោះទេ​។ លោក ហ៊ុន វណ្ណៈ អតីត​អ្នកការពារ​បរិស្ថាន ជាមួយ​អង្គការ​មាតា​ធម្មជាតិ ធ្លាប់បាន​ជាប់ពន្ធនាគា​រ រយៈពេល​៥​ខែ បន្ទាប់ពី​ថត​វីដេអូ ស្ដីពី​សកម្មភាព​បូម​ខ្សាច់ នៃ​ឆ្នេរ​ខ្សាច់​កម្ពុជា ។​

​អ្នក​តវ៉ា​បានទាមទារ រក​ដំណោះស្រាយ​មួយ ឆ្លើយតប​ទៅនឹង​ការកើតឡើង គ្រប់​ទីកន្លែង​នៃ​ការជាប់​ជំពាក់​បំណុល​ច្រើន​លើសលុប​នៅ​កម្ពុជា ខណៈដែល​ប្រជាពលរដ្ឋ​ជាង ២​លាន​៥​សែន​នាក់ មាន​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ច្រើនជាង ១០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ទោះបីជា ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកទឹកចិត្ត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឱ្យធ្វើ​ការពន្យារពេល​ប​ង់​សង​ប្រាក់ តាម​ករណី​ជាក់ស្ដែង​នីមួយៗ​ក៏ដោយ ក៏​សង្គម​ស៊ីវិល​ជាង​១៣៥​ស្ថាប័ន នៅតែ​បន្ត​ស្នើសុំ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សង្គម​ស៊ីវិល​ជាង​១៣៥​ស្ថាប័ន នៅតែ​បន្ត​ស្នើសុំ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​រាជរដ្ឋាភិបាល ឱ្យជួយ​ផ្អាក​ការបង់​សង​ប្រាក់​ដើម និង​ការប្រាក់ សម្រាប់​រយៈពេល​យ៉ាងតិច​៣​ខែ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ ៕​ដោយ​៖​កូ​ឡាប​

spot_img
×