Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ច័ន្ទ​ ទី​ ១១ ខែឧសភា​​ ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ស្រុតចុះ​។​ លោកអ្នក​កើត​ឆ្នាំជូតទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ឱ្យបាន​ខ្លាំងក្លា​ពីព្រោះថា​ងាយ​ជួប​បញ្ហា​រាំងស្ទះ​និង​មាន​បញ្ហា​អាក្រក់​យាយី​ផង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​មើល​អ្នកដទៃ​ឃើញ​ល្អ​ជាង​គូស្នេហ៍​របស់​ខ្លួនឯង​៕

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​គប្បី​រឹង​ចចេស​ឬ​មិន​ស្តាប់​គេ​ស្តាប់​ឯង​នោះឡើយ​បើ​មិន​ដូច្នេះ​នាំ​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ចំពោះ​បញ្ហា​ប្រាក់កាស​លោកអ្នក​ទុក​នៅ​ខ្លួន​ពុំ​សូវ​ជាប់​ទេ​តែង​ហូរ​ចេញ​អស់ៗ​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហាស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ល្អ​ប្រពៃ​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ ដួង​រាសី​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

ឆ្នាំរោង

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​ជួប​នូវ​មនុស្ស​គួរ​ចាប់អារម្មណ៍​និង​អាចឈាន​ដល់​ចំណង​ស្នេហ៍​ផង​បើ​អ្នក​មិន​នៅ​មិនទាន់មាន​គូរ​គាប់​នៅឡើយ​៕

​ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ផ្សេងៗ​តែងតែ​លេចចេញ​មកជា​បន្តបន្ទាប់​ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ទទួលរង​ផល​លំបាក​យាយី​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​។​ក្រៅពីនេះ​ចំពោះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​កូនចៅ​នៅក្រោម​បង្គាប់​ឬ​បើជា​កូនចៅ​គេ​អាច​នឹងត្រូវ​ជួប​ផល​លំបាក​អ្វីមួយ​នាំ​មានរឿង​រាវ​ឈឺក្បាល​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ចាប់​មិនសូវ​ជាប់​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ត្រូវ​ជួបតែ​រឿង​រាវ​វែងឆ្ងាយ​បន្តទៅទៀត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស​និង​មានរឿង​រាវ​ប្រឆាំង​គ្នា​បន្តបន្ទាប់​៕

ឆ្នាំមមី

​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បញ្ហា​ដែល​ធ្លាប់តែ​តានតឹង​នឹង​ប្រែ​មក​ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ធ្វើការ​ចរចា​រឿង​អ្វីមួយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​ដូច្នេះ​ជា​ឱកាសល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​ឆាប់​ទទួល​ផ្លែផ្កា​ទេ​គឺ​នៅមាន​មនុស្ស​ការពារ​គាំទ្រ​ច្រើន​ទៀតផង​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរកា

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ​ប្រពៃ​ម្ល៉ោះហើយ​បើ​ចង់​សម្រុក​កិច្ចការ​អ្វីមួយ​ជា​ឱកាសល្អ​ណាស់​ព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​សុខដុម​ផ្លូវចិត្ត ។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​អារម្មណ៍​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ​ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

ឆ្នាំកុរ

រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ការដែល​ធ្វើ​អ្វីៗ​ហាក់​ធ្លាក់​ទាប​បន្តិច​ដូចនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះ​ងាយ​ជួបនឹង​បញ្ហា​យាយី​ផង​។​សម្រាប់​ពេលនេះ​ទ្រព្យ​សំណាង​មានការ​ប្រែប្រួល​ដែរ​ចូរ​ប្រយ័ត្ន​ការខាតបង់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

spot_img
×