Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ Internet ​ប្រមូល​ផ្តុំគ្នា​ដើម្បី ស្វែងរក​របាំង​ការពារ​ ខ្លួន​ពី​ចោរ​ Internet​

នៅក្នុង​វេទិកា​អន្តរជាតិ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ អង្គារ​នេះ នៅ​ទីក្រុង​លី​ល ប៉ែក​ខាងជើង​ប្រទេស​បារាំង អ្នកជំនាញ​ខាង​ផ្នែក​សន្តិសុខ តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេត ត្រូវគេ​ទន្ទឹង​ថា នឹង​អាច​ផ្តល់​មធ្យោបាយ សោរ​គន្លឹះ​សំខាន់ៗ ដើម្បី​ឲ្យ​គេ​ការពារ​ខ្លួន ពី​ការវាយប្រហារ​របស់​ចោរ​អ៊ី​ន​ធ័​រណេត​។​

​ចោរ​អ៊ី​ន​ធ័​រ​ណេ​ត​ដែល​គេ​រំពឹងថា នឹង​អាច​បង្កើន​ការវាយប្រហារ​កាន់តែខ្លាំង​ឡើង​ថែមទៀត នៅ​ឆ្នាំ​២០២៨ នេះ​។ នៅ​ឆ្នាំមុន​ចោរ​អ៊ី​ន​ធ័​រ​ណេត ប្រើ​កម្មវិធី​ចាប់ជំរិត Wannacry និង​កម្មវិធី​លុបចោល​ទិន្នន័យ ឈ្មោះ NotPetya ធ្វើ​ឲ្យ ក្រុមហ៊ុន​ឯកជន និង​រដ្ឋ និង​ស្ថាប័ន​សាធារណៈ​ជាប់គាំង​។ ការការពារ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត នៅក្នុង​ពិភពលោក នៅមាន​ចំណុចខ្សោយ​ច្រើន នៅឡើយ បើ​ប្រៀបធៀប​នឹង​សមត្ថភាព​របស់​ចោរ​ព័ត៌មានវិទ្យា​។​

​ថ្មីៗ​នេះ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​អ៊ី​ន​ធ័​រ​ណេ​ត បាន​វាយតម្លៃថា ចោរ​ព័ត៌មានវិទ្យា នឹង​បង្កើន​សន្ទុះ​របស់ខ្លួន កាន់តែខ្លាំង នៅ​ឆ្នាំ ២០១៨​។ នៅ​ប្រទេស​បារាំង សញ្ញា​កើនឡើង​នៃ​ការគំរាមកំហែង​របស់​ចោរ​អ៊ី​ន​ធ័​រ​ណេត បាន​តម្រូវ​ឲ្យ​ក្រសួងការពារជាតិ​បារាំង បង្កើត​បញ្ជាការដ្ឋាន​ស​ន្តិ​សុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត ដែលមាន​មនុស្ស​ធ្វើការ​ជាង ៣​ពាន់​នាក់​។​

​តាម​ក្រុម​អ្នកជំនាញ ខាង​សន្តិសុខ​ព័ត៌មានវិទ្យា និង​ឌីជីថល CESIN ៩២​ភាគរយ​នៃ​ក្រុមហ៊ុន​និង​ក្រសួង​របស់​បារាំង​បាន​អះអាងថា ពួកគេ​រង​ការវាយប្រហារ យ៉ាងតិច​មួយ​លើក កាលពី​ឆ្នាំមុន​។ ជាទូទៅ ពួកគេ​រងគ្រោះ​ដោយសារ​មេរោគ Wannacry ដែលជា​កម្មវិធី​ចាប់ជំរិត​របស់​ក្រុមចោរ​អ៊ី​ន​ធ័​រ​ណេត​។ កម្មវិធី​ចាប់ជំរិត ទារប្រាក់ របស់​ឧក្រិដ្ឋជន​អ៊ី​ន​ធ័​រ​ណេ​ត​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​ចំណូល ព្រោះថា វា​បាន​ប៉ះពាល់​ដល់​សកម្មភាព​ផលិត និង​ដំណើរការ​បញ្ជារ​របស់​ក្រុមហ៊ុន​។​ដោយសារតែ​ខ្លាច​រងគ្រោះ​នឹង​ការវាយប្រហារ ចាប់ជំរិត​របស់​ចោរ​អ៊ី​ន​ធ័​រ​នែ​ត ៦៤​ភាគរយ​នៃ​ក្រុមហ៊ុន​បារាំង​បាន​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​សន្តិសុខ​អ៊ី​ន​ធ័​រ​ណេ​ត​។ ការសិក្សា​របស់​ក្រុមហ៊ុន​Norton ចេញផ្សាយ​នៅថ្ងៃនេះ​បាន​បង្ហាញថា ការវាយប្រហារ​របស់​ចោរ​អ៊ី​ន​ធ័​រ​ណេ​ត បាន ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បារាំង ខាតបង់​ប្រាក់​ជាង ៦​ពាន់​លាន​អឺរ៉ូ​៕​

×