Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ថៃ​នៅសល់​អ្នកជំងឺ​ជាង ១០០​នាក់​ប៉ុណ្ណោះ ក្រោយពេល​មាន​អ្នកជា​សះស្បើយ​ជិត ២.៨០០​នាក់​

spot_img

​ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ២​នាក់​បន្ថែមទៀត ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ថ្មី​ទេ​។

​ករណី​ឆ្លង​ថ្មី​ទាំងពីរ កើតឡើង​ពី​ស្ត្រី​វ័យ ១៩​ឆ្នាំ ដែល​មកពី​ទីក្រុង​បាងកក និង​លើ​ស្ត្រី​វ័យ ៥៩​ឆ្នាំ មកពី​ខេត្ត Narathiwat​។ ពួកគេ​ទាំងពីរ​នាក់​ឆ្លង​វីរុស​មរណៈ​នេះ ដោយសារ​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ផ្ទុក​វីរុស​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​មណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19​។​

​ករណី​ឆ្លង​ថ្មី​ភាគច្រើន​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស រួម​មាននៅ​មជ្ឍមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍ ស្ថិតក្នុង​ខេត្ត​សុង​ក្លា​។​

​បច្ចុប្បន្ន ថៃ​មាន​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន ៣.០១៧​នាក់ និង​មាន​អ្នកស្លាប់ ៥៦​នាក់​។
​អ្នកជា​សះស្បើយ​សរុប​មាន​ចំនួន ២.៧៩៦​នាក់ ដូច្នេះ​មានន័យថា ថៃ​នៅមាន​អ្នកជំងឺ ១៦៥​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×