Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែមេសា បទល្មើស​ព្រហ្មទណ្ឌ​មិនមាន​ការថយចុះ ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត លើ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត លើ​ការទប់ស្កាត់​ក៏ដូចជា ការបង្ក្រាប​ទៅលើ​បទល្មើស​ព្រហ្មទណ្ឌ ខណៈដែល​នៅក្នុង​ខែមេសា​កន្លងមកនេះ បទល្មើស​ព្រហ្មទណ្ឌ​មិនមាន​ការថយចុះ​នោះទេ ។​

ការស្នើ​ឡើង​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បែបនេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ១២ ខែមេសា​ឆ្នាំ ២០២០ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឃួ​ង ស្រេង បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​វិធានការ​បង្ក្រាប​ដូចជា ការទប់ស្កាត់​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ក៏ ដូចជា បទល្មើស​ផ្សេងៗ​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ណាស់ ក្នុងការ​បង្ក្រាប ដើម្បី​រក្សា សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​លើ​ការបម្រើ​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់​ផងដែរ​ថា បទល្មើស​ផ្សេងៗ​កន្លងមកនេះ មានការ​ថយចុះ​ច្រើន ខណៈ​ដែរ ក្លឹប​កម្សាន្ត ក៏ដូចជា​កន្លែង​សប្បាយភាព​នានា ត្រូវបាន​បិទ​ដោយសារ​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

ពាក់ព័ន្ធ​នឹង​ការស្នើ​ឡើង របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដែល​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​ឯកជន សម្រាប់​កែប្រែ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន ក្រោយពី​មាន​ព័ត៌មាន​លេច​ឮថា មជ្ឈមណ្ឌល​ឯកជន​ទាំងនោះ តម្រូវ​ឲ្យ​មានការ​បង់ថ្លៃ​ច្រើន ដែលជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ របស់​អាណាព្យាបាល​ជន​រងគ្រោះ​នោះ ឯកឧត្តម​ឃួ​ង​ស្រេង បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឯកជន សម្រាប់​ការកែប្រែ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន ហើយ​ខាង​មជ្ឈមណ្ឌល​យក​តម្លៃ​ខ្ពស់​នោះ គឺជា​តម្លៃ​ដែល​អាណាព្យាបាល និង​មជ្ឈមណ្ឌល​ឯកជន​ទាំងនោះ និយាយ​ត្រូវ​គ្នា​ទៅនឹង​ការកំណត់​តម្លៃ​ទាំងនោះ​ហើយ មានន័យថា មុននឹង​យក​ជនរងគ្រោះ ទៅ​ដា​ក់នៅ​មជ្ឈមណ្ឌល​ឯកជន​ទាំងនោះ គឺ​អាណាព្យាបាល​បាន​ឯកភាព ទៅនឹង​តម្លៃ​ដែល​ខាង​មជ្ឈមណ្ឌល​ឯកជន​នោះ ដាក់ជូន​រួចហើយ​។ ដោយឡែក​សម្រាប់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ គឺ​មិនមាន​ការបង់ថ្លៃ​សម្រាប់​ការកែប្រែ ជនរងគ្រោះ​ដោយ​គ្រឿងញៀន​នោះទេ ហើយ​មជ្ឈមណ្ឌល​អាកាស​ខ្ញុំ ក៏​ជា​កន្លែង​កែប្រែ​មួយ ដែលមាន​លក្ខណៈ​ស្តង់ដារ​ផងដែរ ដែល​អាចឱ្យ​កូនចៅ​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​គ្រឿងញៀន ទៅ​បន្សាប​នៅ​ទីនោះ បាន និង​គួរ​ឲ្យ​ជឿទុកចិត្ត​។​

ក្រៅពី​បញ្ហា​ដែល​ស្នើឡើង​ខាងលើ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏បាន​ស្នើ​ដល់​មន្ទីរជំនាញ ធ្វើការ​ជួសជុល​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ ពេលដែល​មានការ​បុក​ឬ​ប៉ះ​ដោយ​យានយន្ត ដោយ​កុំ​ទុកចោល​យូរពេក នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​បន្ថែមទៀត​។ ជាងនេះទៅទៀត​បញ្ហា​ជំងឺ​កូ​វីដ​១៩ ឃើញថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​មានការ​ប្រមូលផ្ដុំ​ខ្លះ​ឡើងវិញ នៅតាម​បណ្ដាល​មូលដ្ឋាន​មួយចំនួន ដូច្នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​វិធាន​ការណែនាំ ពង្រឹង​និង​មានការ​ផ្សព្វផ្សាយ​បន្ថែមទៀត ។ ចំពោះ​បញ្ហា​នេះ ឯកឧត្តម​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ទោះបី​ប្រជាពលរដ្ឋ​ឃើញថា មានការ​ប្រមូលផ្ដុំ ដោយ​ហាក់​មិនមាន​ការភ័យខ្លាច​ពី​ជំងឺ​កូ​វីដ​១៩​ក៏ដោយ តែ​ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនបាន​បន្ធូរដៃ​ជុំវិញ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នោះទេ ដោយ​យើង​បានធ្វើការ​ផ្សព្វផ្សាយ ទៅដល់​ថ្នាក់មូលដ្ឋាន ដូចជា​នៅតាម​ទីផ្សារ​នានា មិន​ថា​ផ្សារ​រដ្ឋ​និង​ឯកជន ដោយ​យើង​បាន​ផ្សព្វផ្សាយ ពី​ការធ្វើ​អនាម័យ គ្រប់ពេលវេលា​ទៅតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×