Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ក្តី​ស្រឡាញ់ បារម្ភ​កូនៗ​ក្តៅ​គេង​ពុំ​លក់ ឪពុក​ស្រុកស្រែ​ម្នាក់ សម្រេច​ទិញ​ម៉ាស៊ីនត្រជាក់​ដំឡើង​ក្នុងផ្ទះ​ដ៏​ល្ហល្ហេវ ខំ​យក​តង់​មក​រេ​រាំង​ភាព​ត្រជាក់ ឃើញ​ហើយ​រំជួលចិត្ត​!

បរទេស​៖ ដោយសារតែ​ក្តី​ស្រឡាញ់​ចំពោះ​កូន ឪពុកម្តាយ​អាចធ្វើ​អ្វីៗ​គ្រប់យ៉ាង​ទោះបីជា​វា​ចម្លែក សម្រាប់​ភ្នែក​អ្នកដទៃ​ក៏ដោយ​។ ប៉ុន្មាន​ថ្ងៃនេះ ឃើញថា​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​ឪពុកម្តាយ​ជាច្រើន​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​សុខភាព​កូនៗ​របស់​ពួកគេ ក្នុងនោះ​សូម្បីតែ​ទារក​ជាច្រើន​ក៏​ពុំ​អាច​ដេក​បាន​ផងដែរ​។ ពិតមែន​ហើយ សម្រាប់​គ្រួសារ​ដែល​ផ្ទះ​របស់​ពួកគេ​មាន​លក្ខណៈ​ស្តង់ដារ នោះ​ការតំឡើង​ម៉ាស៊ីនត្រជាក់ ជា​រឿង​ធម្មតា ប៉ុន្តែ សម្រាប់​ផ្ទះ​អ្នកក្រ គឺ​ពុំ​សមស្រប​ក្នុង​ការដំឡើង​សម្រាប់​ម៉ាស៊ីនត្រជាក់​នោះទេ​។​

​ទាក់ទង​នឹង​រឿងនេះ ឪពុក​ម្នាក់​បាន​សរសេ​រ​នៅលើ​បណ្តាញ​សង្គម​ថា​៖ «​នៅក្នុង​រដូវក្តៅ​នេះ កម្តៅថ្ងៃ​គឺ​ក្តៅ​ដូច​ភ្លើង​ឆេះ​អ៊ីចឹង ។ រៀងរាល់​យប់ កូនៗ​របស់ខ្ញុំ​បាន​ត្អូញត្អែរថា​ក្តៅ​ណាស់ លឺ​បែបនេះ ខ្ញុំ​ជា​ឪពុកម្តាយ មិនដឹងថា​អាចធ្វើ​អ្វី​បាន គឺមាន​តែ​លួច​សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ ។ ទោះយ៉ាងណា ឥឡូវនេះ ខ្ញុំ​បាន​ទិញ​ម៉ាស៊ីនត្រជាក់​សម្រាប់​កូនៗ​របស់ខ្ញុំ​ហើយ ដើម្បី​ឲ្យ​ពួកគេ​អាច​គេង​លក់​ស្រួល ។ រីឯ​ចំណីអាហារ​ឆ្ងាញ់ៗ ចាំ​គិត​នៅពេល​ក្រោយ​ទៀត​»​។​

​តាមរយៈ​រូបភាព នោះ​ឃើញថា លក្ខខណ្ឌ​មិន​គ្រប់គ្រាន់ ដើម្បី​រេ​រាំង​ភាព​ត្រជាក់​ក្នុងផ្ទះ​ដ៏​ល្ហល្ហេវ​បែបនេះ ដោយ​តម្រូវ​យក​តង់​មក​បាំង​ភ្ជិត​ជុំវិញ គឺ​មើលទៅ​ពិតជា​គួរ​ឲ្យ​អស់សំណើច​ជាខ្លាំង​។​

​ប៉ុន្តែ បើទោះជា​ការដំឡើង​ម៉ាស៊ីនត្រជាក់​នៅក្នុង​លំហ​ផ្ទះ​ល្ហល្ហេវ មិនមែន​ឥទ្ធិពល​ត្រជាក់​យ៉ាងណាក៏ដោយ ក៏​ទង្វើ​នៃ​ក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ឪពុកម្តាយ​ចំពោះ​កូន​មួយ​នេះ ខណៈ​ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ក៏​ធ្លាក់ចុះ​ទៀតផង​នោះ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម​កោតសរសើរ និង​រំជួលចិត្ត​យ៉ាងខ្លាំង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ soha.vn)​

×