ភ្នំពេញ៖នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដោយមានការសហការជាមួយមន្ត្រីកាំកុងត្រូល បានចុះអនុវត្ដ តាមពាក្យបណ្ដឹងពីក្រុមហ៊ុនប៊ីចេងសញ្ញារូបវែក រកកន្លែងស្តុកលក់ផលិតផលប៊ីចេងរូបវែករំលោភកម្មសិទ្ធបញ្ញាជាច្រើនគីឡូផងដែរដែលមាន៣ទីតាំង ។
ក្នុងទីតាំងទី១-នៅផ្ទះលេខ១៤BEo តាមបណ្ដោយ ផ្លូវលេខ១៤១ និង ទីតាំងទី២-ផ្ទះលេខ១០BEo តាមបណ្ដោយ ផ្លូវលេខ១៤១ និងទីតាំងទី៣-ផ្ទះលេខ២៣Aផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរការព ស២៥៦១ ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ។
បន្លែក៏មានគីមី សាច់ក៏មានគីមី ស្កត្នោតក៏គីមី ប៊ីចេងក៏គីមី យើងទាំងអស់គ្នារស់មិនបានយូរទេមើលទៅ ។
ប៊ីចេងសញ្ញាវែកក្រហមក្លែងក្លាយត្រូវបានសមត្ថកិច្ចកាំកុងត្រូល សហការជាមួយនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រកឃើញ ដកហូតបានជាង៣,៥តោន និងឃាត់ខ្លួន២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ដោយ៖បញ្ញាស័ក្តិ