“Kegelbahn” ជាកីឡាមួយប្រភេទស្រដៀងទៅនឹង bowling ដោយមានរបៀបលេងស្រដៀងគ្នា តែការាប់ពិន្ទុគឺខុសពីគ្នា។ Kegeln វាធ្លាប់ជាកីឡាមួយដ៏ពេញនិយមនិងល្បីខ្លាំង នៅក្នុងប្រទេស អាល្លឺម៉ង់ ក្នុងជំនាន់ទសវត្សរ៍ទី ៦០ ៧០ និង៨០ ។ វាជាកីឡាដែលមានលក្ខណៈគ្រួសារ ដែលនៅទីនោះភាគច្រើនគេជួបជុំគ្នាជាជំនួបមិត្តភក្រ័ជិតស្និតជាមួយនិងសមាជិកគ្រួសារ បងប្អូនចាស់ក្មេងក៏អាចលេងបាន។ ដូច្នេះហើយបានជាទីកន្លែងលេង Kegeln នេះបានតុបតែងយ៉ាងស្អាត ហើយក៏សឹងតែគ្រប់កន្លែងទាំងអស់នៅអាល្លឺម៉ង់ខាងត្បូង មានកន្លែងលេងស្អាតៗរបៀបនេះ៕ ក្ខិណី