ស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ស្ទាក់ចាប់បានរថយន្តដឹកឈើមួយគ្រឿងនៅល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០។
តាមប្រភពព័ត៌មាន ពីកងរាជអាវុធហត្ថ បានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី២១ ឧសភា មានរថយន្តសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-2139 លួចដឹកឈើ ពីភូមិសាស្ត្រ ឆ្លងកាត់ប៉ុស្តិ៍វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន បំណងឆ្ពោះទៅខេត្តក្រចេះ ដោយឆ្លងកាត់តាមច្រកកដបចំណុចអូរពងមាន់ ក៏ប៉ុន្តែដោយសារ មានវិធីសាស្ត្រ ក្នុងការបង្ក្រាប ទើបស្ទាក់ចាប់បានរថយន្តដឹកឈើមួយគ្រឿង។
នៅព្រលប់ថ្ងៃដដែល មន្ត្រីកងរាជអាវុធហត្ថ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើ តាមនីតិវិធីច្បាប់៕
ដោយ ៖ សុខុម