Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បំពាក់​មេដាយ​ការពារជាតិ ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ ចំនួន 1060​នាក់ កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែ​មករា ឆ្នាំ​២០១៨​។

អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​នេះ មាន​ឯកឧត្តម លោកជំទាវ ប្រធាន​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ​មន្ត្រី​អតីតយុទ្ធជន​កម្ពុជា មេបញ្ជាការ​មេបញ្ជាការរង​អង្គភាព​កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ស្ថាប័ន​រដ្ឋ ក្នុង​ខេត្ត​រួម​នឹង​មន្ត្រី​អតីតយុទ្ធជន​កម្ពុជា​ចំនួន​1060​នាក់​។

​បន្ទាប់​ពី​ប្រសាសន៍ ស្វាគមន៍ របស់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ចំពោះ វត្តមាន របស់​ឯកឧត្ដម​គណៈ​អធិបតី ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួច​មក​។

​ក្រោយពី​ទទួលបាន ភារកិច្ច​ថ្មី​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍​បញ្ជាក់ថា សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​រួម​សហការ​គ្នា​ជាមួយ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ស្នងការ​នគរបាល​ខេត្ត​
​មេបញ្ជា​ការ​តំបន់​ប្រតិ​ប​ត្ត​ការសិករង​ខេត្ត និង​មន្ទីរ សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​បន្ត​គ្រប់គ្រង​និង​ជំរុញ​យន្តការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​តា​ម​បណ្ដា ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ សម្រេច​បាន​គួរឲ្យកត់សម្គាល់ សមាគម​
​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ មាន​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​សមាគម​ថ្នាក់​ខេត្ត​ចំនួន 27​នាក់ មាន​អតីតយុទ្ធជន​គ្រប់​ប្រភេទ​នៅ​ទូទាំង​ខេត្ត ដែល​កំពុង​ទទួល​ឧបត្ថម្ភ​គោលនយោបាយ​ពី​រដ្ឋ​ចំនួន​1060​នាក់ មាន​សមាជិកសមាគម​អតីតយុទ្ធជន​ចំនួន 653​នាក់ ក្នុងនោះ​នៅ​ក្រុងព្រះសីហនុ​ចំនួន​298​នាក់ ស្រុក​ព្រៃនប់​មាន​ចំនួន 291​នាក់ ស្រុក​ស្ទឹង​ហាវ មាន​ចំនួន​30​នាក់ ស្រុក​កំពង់សីលា​ចំនួន​34​នាក់​។ បាន​ធ្វើ​បច្ចុប្បន្នភាព​រួម​ចំនួន 497​នាក់ នៅសល់​156​នាក់ ក្នុង​នោះ​ជន​ពលី​ចំនួន 24​នាក់ ជន​មរណៈភាព​ចំនួន​21​នាក់ ជនពិការ​ចំនួន​123​នាក់ និវត្តជន​ចំនួន 423​នាក់ ជន​បាត់បង់​ចំនួន​19​នាក់ នាក់​រស់នៅ​ក្នុង​បន្ទុក ប្រពន្ធ​ចំនួន 483​នាក់ កូន​ចំនួន​2.196​នាក់ កូន​មាន​អាយុ 18​ឆ្នាំ​ឡើង​ចំនួន​1.484​នាក់ បាន​រកឃើញ​អតីតយុទ្ធជន​ក្រីក្រ ទ័ល​ការលំបាក​មាន​ចំនួន​57​គ្រួសារ មាន​ដី​គ្មាន​ផ្ទះ​ចំនួន​13​គ្រួសារ គ្មាន​ដី​គ្មាន​ផ្ទះ​ចំនួន 25​គ្រួសារ រស់នៅ​លើ​ដី​សាធារណៈ​ចំនួន 19​គ្រួសារ បាន​សាងសង់​ផ្ទះ​ជូន​សមាជិក ដែល​មា​ប​ផ្ទះ​មិន​សមរម្យ នៅលើ​ដី​កម្មសិទ្ធិ​ផ្ទាល់​ចំនួន 4 គ្រួសារ ជា​អំណោយ ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នៅ​ក្រុងព្រះសីហនុ​ចំនួន 1​ខ្នង និង​នៅ​ស្រុក​ព្រៃនប់​ចំនួន 3 ខ្នង​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម និង​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​មាន​ប្រសាសន៍​សំណេះសំណាល ដោយ​ថ្លែង​ការកោតសរសើរ ចំពោះ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ព្រះសីហនុ រួម​នឹង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​អតីត​យុទ្ឋជន​កម្ពុជា ខេត្ត​ទាំងអស់ ដែល​បាន​រួមគ្នា អនុវត្តន៍​នូវ​កម្មវិធី​ន​យោ​​បាយ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការខិតខំ​បំពេញ​ភារកិច្ច​ការពារ​ជាតិ​កន្លងមក​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការវិវត្តន៍​រីកចម្រើន​ជា​បន្តបន្ទាប់​។

​នៅក្នុង​ឱកាស​ដ៏​ឧត្តុងឧត្តម​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​អញ្ជើញ​បំពាក់ គ្រឿង​ឥស្សរិយ​ស​ជូន​ដល់​មន្ត្រី​អតីតយុទ្ធជន​ក​ម្ពជា​ខេត្តព្រះសីហនុ​ទាំង 1060 អ្នក​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​កន្លងមក​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ៕ ដោយ​៖ សីហា​

×