ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ នឹងជួបការលំបាកធំពេលដៃគូសហការសំណូមពរខ្ពស់ និងផ្លាស់ប្តូរលក្ខខណ្ឌមិនឈប់ឈរ ចាំបាច់ត្រូវនឹងនរប្រមូលផ្តុំកម្រិតខ្ពស់ ដើម្បីមានវិធីទប់ទល់សមហេតុផល។ ថ្ងៃនេះរាល់ផែនការហិរញ្ញវត្ថុសុទ្ធតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មនោញ្ចេតនា ត្រូវចេះថែរក្សាទើបអាចនៅគង់វង្សបាន។ ទិសនាំលាភ ទិសលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ ៖ គ្រប់យ៉ាងរបស់អ្នកប្រព្រឹត្តទៅដោយរលូន អំណោយផលល្អ និងមានទិសរីកចម្រើនល្អក្នុងអនាគត។ ថ្ងៃនេះរកស៊ីអ្វីក៏កាក់កប ចំណូលចូលយ៉ាងសន្ធឹក។ មនោសញ្ចេតនា បាននៅក្បែរមនុស្ស ដែលខ្លួនស្រឡាញ់ ហេតុនេះនឹងជាថ្ងៃមួយពោរពេញដោយភាពសោមនស្សរីករាយនិងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារ ត្រូវម្ចាស់ការ សកម្មជាងមុនទៀត ទើបអាចឆ្លើយតបបានសំណូមពរការងារ និងដៃគូសហការ។ រាល់ផែនការវិនិយោគហិរញ្ញវត្ថុមុននេះ បានចាប់ផ្តើមនាំមកនូវប្រាក់ចំណេញឲ្យអ្នក។ មនោសញ្ចេតនា ត្រូវលៃទុកពេលវេលានៅក្បែរគ្នាឲ្យបានច្រើន ដើម្បីឲ្យមនោសញ្ចេតនាកាន់តែផ្សាភ្ជាប់។ ទិសនាំលាភទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំថោះ រាសីល្អមធ្យម។ ការងារ មិនថានរណានិយាយអ្វីក៏ដោយ នោះស្នាដៃដែលអ្នកដណ្តើមបានក្នុងការងារថ្ងៃនេះជាថ្មីម្តងទៀត បានបញ្ជាក់ឲ្យគ្រប់គ្នាឃើញពីថាមពលធ្វើការរបស់អ្នក។ ចំណូលមានកម្រិតចាយវាយ ត្រូវឲ្យសមហេតុផល។ មនោសញ្ចេតនា អ្នកនៅលីវពុំទាន់មានឱកាសរកឃើញគូព្រេង គួរប្រមូលផ្តុំធ្វើការងារអ្នកបានរៀបការនឹងមានរឿងសប្បាយស្មានមិនដល់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសល្អ ដើម្បីអភិវឌ្ឍន៍ និងពង្រីកវិស័យថ្មីក្នុងការងារ កុំខកខាន។ ថ្ងៃនេះមានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយក្តីរីករាយ និងសុភមង្គល។ ទិសនាំលាភទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ងាយដោយសារកំហុសឆ្គងក្នុងការងារដែលនាំទុក្ខទោសដាក់ខ្លួន។ ថ្ងៃនេះអន្ទាក់លុយកាក់ធំខ្លាំងណាស់ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន។ មនោសញ្ចេតនា អត់ធ្មត់នៅក្បែរគ្នាពេលពុំនៅមានមនោសញ្ចេតនាទៀតគឺកាន់តែធ្វើឲ្យឈឺចាប់ថែម។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងឦសាន។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ មានឱកាសដើម្បីសហការជាមួយដៃគូថ្មី មួយចំនួនក្នុងវិស័យថ្មី។ ថ្ងៃនេះអាចវិនិយោគល្អប្រសើរ ព្រោះមានអ្នកចាំជួយជ្រោមជ្រោយ។ មនោសញ្ចេតនា នឹងមានរឿងសប្បាយដ៏ភ្ញាក់ផ្អើលចំពោះអ្នកគ្រួសារ មនោសញ្ចេតនាផ្អែមល្ហែមកក់ ក្តៅ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ គឺឥរិយាបថធ្វើការ និងភាពម្ចាស់ការក្នុងការងាររបស់អ្នកបានជួយឲ្យអ្នកមានស្នាដៃយ៉ាងល្អ។ ថ្ងៃនេះអាចបណ្តាក់ទុនវិនិយោគ តែមិនត្រូវលោភលន់។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត។ ទិសនាំលាភទិសខាងត្បូង តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ មិនត្រូវឲ្យអ្នកដទៃដណ្តើមបាត់សមិទ្ធផលរបស់ខ្លួន។ ចេញក្រៅត្រូវដាក់ទ្រព្យសម្បត្តិ ដោយប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ត្រូវចេះរក្សាការគោរព និងភាពជាឯកជនរបស់គូស្នេហ៍កុំតឹងរ៉ឹងហួស នាំឲ្យមនោសញ្ចេតនាសាបរលាប។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ មានការប្រែប្រួលបន្តិចបន្តួច ត្រូវប្រឹងរក្សាឲ្យនៅស្ថិរភាព។ ថ្ងៃនេះ យីអ៊ុនមិនល្អ មិនគួរវិនិយោគ។ មនោសញ្ចេតនា កុំជំរុញខ្លួនឯងឲ្យខ្ទប់នឹងជញ្ជាំង រឿងគ្រប់យ៉ាងសុទ្ធតែមានទិសដោះស្រាយ។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីលមធ្យម។ ការងារ មានប្រយោជន៍សម្រាប់ការចរចា ចុះកិច្ចសន្យាពង្រីកក្របខណ្ឌការងារ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាងដល់ផ្លូវចិត្ត និងសុខភាពរបស់គូស្នេហ៍។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រមូលផ្តុំជាងមុន បញ្ចៀសកំហុសឆ្គង ដែលមិនគួរកើតមាន។ អាចទទួលបានកាដូមានតម្លៃពីដៃគូសហការ។ ថ្ងៃនេះមិនសមស្របសម្រាប់ការវិនិយោគ។ មិនត្រូវចូលរួមសកម្មភាពល្បែងស៊ីសង។ មនោសញ្ចេតនា មានការមន្ទិលសង្ស័យចំពោះគ្នា ត្រូវប្រញាប់ដោះស្រាយឲ្យច្បាស់លាស់ កុំឲ្យក្លាយជារឿងធំ។ ទិសនាំលាភទិសជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕