Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ហ្វ​ហ្គា​នី​ស្ថាន ដោះលែង​អ្នកទោស​តា​លី​បង់ ២.០០០​នាក់ ក្រោយ​ក្រុម​នេះ ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​

spot_img

​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ashraf Ghani បានប្រកាស​ដោះលែង​អ្នកទោស​តា​លី​បង់​រហូតដល់ ២.០០០​នាក់ ក្រោយពេល​ក្រុម​អ៊ីស្លាម​នេះ បានស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​។​

​ការប្រកាស​នោះ​កើតឡើង​ភ្លាមៗ​ក្រោយពេល​ក្រុម​តា​លី​បង់ បាន​យល់ព្រម​ផ្អាក​បាញ់​គ្នា​រយៈពេល ៣​ថ្ងៃ​ជាមួយនឹង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ឲ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​អ៊ីស្លាម Eid Al-Fitr​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា ការដោះលែង​អ្នកទោស​ទាំងនោះ គឺជា​កាយវិការ​សប្បុរ​ស​ដែល​ធ្វើឡើង ដើម្បី​ធានាបាន​នូវ​ដំណើរការ​សន្តិភាព​។​

​លោក ក៏បាន​និយាយ​ទៀតផង​ដែរ​ថា រដ្ឋាភិបាល​របស់លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការចរចារ​សន្តិភាព​ទៀត​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​សរសេរ​នៅលើ Twitter ដូច្នេះ​ថា “​លោក​ប្រធានាធិបតី Ghani នៅថ្ងៃនេះ​បាន​ផ្តួចផ្តើម​ដំណើរការ ដើម្បី​ដោះលែង​អ្នកទោស​តា​លី​បង់​រហូតដល់ ២.០០០​នាក់ ដើម្បី​ឆ្លើយ​តបទ​ទៅនឹង​ការប្រកាស ពីបទ​ឈប់​បាញ់​របស់​ក្រុម​តា​លី​បង់​”​។​

​សូមបញ្ជាក់ថា កាលពី​ខែ​មុន កិច្ចចរចា​ទល់មុខ​គ្នា​ជា​ប្រវត្តិសាស្ត្រ​បាន​បែកបាក់ ដោយសារ​មិន​ចុះសម្រុង​គ្នា​លើ​បញ្ហា​ដោះដូរ​អ្នកទោស ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​អា​មេ​រិច និង​ក្រុម​តា​លី​បង់ ដែល​ត្រូវបាន​ចុះហត្ថលេខា ដោយ​គ្មាន​ការចូលរួម​ពី​រដ្ឋាភិបាល​។​

​ការមិនចុះសម្រុង​គ្នា​ជុំវិញ​ការដោះដូរ​អ្នកទោស និង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​រាប់ពាន់នាក់ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ពន្យារពេល នៃ​ការចាប់ផ្តើម​ចរចា​សន្តិភាព​។​

​ប៉ុន្តែ​ការប្រកាស​ចុងក្រោយ​នេះ ទំនងជា​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ ក្នុងចំណោម​អ្នកសង្កេតការ​អាហ្គានីស្ថាន និង​អន្តរជាតិ​ពី​ការកាត់បន្ថយ​អំពើ​ហឹ​ង្សា​រយៈពេល​វែង ព្រមទាំង​ការរីកចម្រើន​ចំពោះ​ការចរចា​នៅ​ថ្ងៃ​អនាគត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×