Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​ជួយ​ស្រាវជ្រាវ​ជំងឺអេដស៍ ឲ្យបាន​ជោគជ័យ នៅ​ឆ្នាំ​២០២០ ក្នុងទិសដៅ ៩៥-៩៥-៩៥

spot_img

​ភ្នំពេញ​៖​លោក​សាស្ដ្រាចារ្យ Francois DABIS នាយក​អង្គការ ANRS ក្នុង​កិច្ច​ជំនួប​ជាមួយ​រដ្ឋ​ម​ន្រី្ដ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ANRS នឹង​បន្ដ​ជួយ​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ជំងឺអេដស៍ ឲ្យបាន​ជោគជ័យ ក្នុងទិសដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២០ និង​ជួយ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ C ។​

​ក្នុង​ជំនួប​ជាមួយ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និង​លោក​សាស្ដ្រាចារ្យ Francois DABIS កាលពី​ថ្ងៃ​ទី​២៤​ខែ​មករា នា​ទីស្ដីការ​ក្រសួង​សុខាភិបាល​។​

​លោក​សាស្ដ្រាចារ្យ Francois DABIS បាន​ថ្លែងថា កម្ពុជា​មាន​ការរីកចម្រើន​ជាច្រើន ទាំង​គុណភាព​សេវា​ព្យាបាល​ជំងឺ ធនធាន​មនុស្ស​លើ​ការព្យាបាល និង​ការស្រាវជ្រាវ​ខ្មែរ​ជំនាន់​ក្រោយ ដែល​ឃើញ​ពូកែ​ច្រើន ទាំង​ក្នុង​ការប្រើប្រាស់​ទិន្ន័យ​សិក្សា​ស្រាវជ្រាវ អនុវត្ដ​ន៍​ជា​កម្មវិធី ក្នុង​ការទប់ស្កាត់​ជំងឺអេដស៍​នៅ​កម្ពុជា​ឲ្យ​ជា​ដាច់​១០០% តែម្ដង ដោយ​ពេល​មិន​ទាន់​មាន​ថ្នាំ​ណា​ដែល​អាច​ព្យាបាល​ជំងឺអេដស៍​នេះ ឲ្យ​ជាសះស្បើយ​នៅឡើយ​ទេ​។ លោក​បន្តថា ថ្មីៗ​នេះ កម្ពុជា​បាន​ទទួល​ជយលាភី​ជា​ប្រទេស​មួយ ក្នុងចំណោម​៧​ប្រទេស ដែល​បាន​សម្រេច​ជោគជ័យ​នូវ​គោលដៅ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្នុង​ទិសដៅ ៩០-៩០-៩០ ។​

​លោក​ម៉ម ប៊ុនហេង បាន​ថ្លែងថា ភាគី​បារាំង​បាន​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​កន្លងមក ពិសេស​ផ្ដល់​ការបណ្ដុះបណ្ដាល និង​ថវិកា​ដល់​និស្សិត បន្ដ​សិក្សា​នៅ​ប្រទេស​បារាំង រហូត​ដល់​កម្រិត​បណ្ឌិត និង​ផ្ដល់​ថវិកា​ដល់​ការ​អនុវត្ដ​ន៍​គម្រោង​ស្រាវជ្រាវ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៤​មក ហើយ​មក​ទល់​នឹង​បច្ចុប្បន្ននេះ គឺ ANRS បាន​ជួយ​ក្នុង​វិស័យ​សុខាភិបាល​ជាង​៣០​គម្រោង​ហើយ​។

​ឆ្លើយតប​តាម​សំណើ​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល ឲ្យ​ភាគី​បារាំងប​ន្ដ​ការគាំ​ទ្រ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជំនាន់​ក្រោយ លើ​ការងារ​ស្រាវជ្រាវ និង​ព្យាបាល​អ្នកជំងឺ​នៅ​កម្ពុជា​នោះ នាយក​អង្គការ ANRS នឹង​ជួយ​បន្ថែម​ទៀត​ទាំង​ថវិកា ក្នុង​ការស្រាវជ្រាវ ទាំង​បញ្ជូន​អ្នកបច្ចេកទេស​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​សម្រេច​ជោគជ័យ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ ក្នុងទិសដៅ​៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់​ថា ទិសដៅ ៩៥-៩៥-៩៥ គឺមាន​៖ ដំណាក់កាល​ទី​១៖ ត្រូវ​កំណត់​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្នុង​ប្រទេស​ឲ្យបាន​៩៥% នៃ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​។ ដំណាក់កាល​ទី​២៖ ត្រូវ​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឲ្យបាន​៩៥% នៃ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ដែល​បាន​រកឃើញ​ខាងលើ​។ ដំណាក់កាល​ទី​៣៖ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍ ដែល​ទទួលបាន​ការព្យាបាល​ខាងលើ រដ្ឋ​ត្រូវ​សម្រេច​ឲ្យបាន​លទ្ធផល ៩៥% ដែល​ពិនិត្យ​មើល​ទៅ​សឹងតែ​គ្មាន​កំហាប់ នៃ​មេរោគ​អេដស៍ ក្នុង​រាង្គ​កាយ​អ្នក​ផ្ទុក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×