តាំងពីឆ្នាំ ២០០៩ មានករណីអមនឹងភស្តុតាងជាច្រើន ពីរឿងមនុស្សត្រី ត្រូវបានគេរាយការណ៍នាប្រជុំជន Kirvat Yam ប្រទេសអ៊ីស្រាអែល ជាហេតុនាំឲ្យរដ្ឋអំណាចប្រចាំតំបន់ប្រកាសផ្តល់ប្រាក់រង្វាន់ ១ លានដុល្លារ សម្រាប់អ្នកដែលចាប់បាន “ទេពមច្ឆា” មានតាំងពីយូរលង់នោះ។
មនុស្សត្រីមានពិតដែរឬទេ? តើវាជាផលិតផលនៃរឿងព្រេងនិទាន ឬជាការស្រមើស្រម៉ៃរបស់មនុស្ស? ។ មុនពេលនិយាយដល់រឿងនេះ គប្បីរំលឹកដល់រឿងនិទានជាប្រលោមលោក ឬសិល្ប៍និទានក្តីរបស់មនុស្សត្រី ពុំមែនមាននៅអ៊ីស្រាអែលប៉ុណ្ណោះទេ។ ខឿនវប្បធម៌របស់ពិភពលោកបានកត់ត្រារឿងនេះទុក។
ជាអាទិ៍ ចម្លាក់អាទិទេពសមុទ្រ Oannes ដែលជានិមិត្តរូប “មនុស្សត្រីប្រុស” មានតម្កល់ទុកនៅសារមន្ទីរ Lourve, Paris
ជប៉ុនក៏មាននិមិត្តរូបទេពមច្ឆាដែលគេហៅថា Ningyo
គួររំលឹកថា មហាសាគរគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណ ៧០% នៃភពផែនដី។ ប៉ុន្តែផ្ទៃក្រលាប្រមាណ ៩៥% នៃមហាសមុទ្រពុំទាន់ត្រូវបានគេធ្វើការចាប់អារម្មណ៍ធញវើការសិក្សាស្រាវជ្រាវនៅឡើយទេ ហេតុនេះពុំអាចនិយាយថា វាជារឿងនិទាន ជាការស្រមើស្រម៉ៃសោះឡើយ ព្រោះអ្វីៗគឺវាអាច! ។
នេះជាអាថ៌កំបាំងមួយត្រូវបានរកឃើញក្នុងផ្ទៃក្រឡា ៥% របស់មហាសមុទ្រ។
ឆ្នេរសមុទ្រនៃប្រជុំជន Kirvat Yam ប្រទេសអ៊ីស្រាអែល ងាកវិលមកឆ្នាំ ២០០៩ នាតំបន់កម្សាន្តមួយកៀកឆ្នេរសមុទ្រអ៊ីស្រាអែល មានមនុស្សរាប់សិបនាក់ បានសម្លឹងឃើញសភាវៈដូចជាមនុស្សត្រីមួយ ហើយគេក៏បានរាយការណ៍ឲ្យរដ្ឋអំណាច អ្នកនាំពាក្យទីក្រុង Sky news ឈ្មោះ Natti Zilberman បានប្រាប់ឆាណែលទូរទស្សន៍ស្កាយញូថា ៖ “មានមនុស្សជាច្រើន បានប្រាប់យើងខ្ញុំថា ពួកគេប្រាកដជាបានសម្លឹងឃើញមនុស្សត្រីម្នាក់ ហើយព័ត៌មាននៃជំនួបបែបនេះឯករាជ្យពីគ្នា”។
តាមកាសែត IsraelNationalNews.com ដែលបានចុះផ្សាយព័ត៌មានពេលនោះ សរសេរពីសាក្សីម្នាក់ឈ្មោះ Shlomo Cohen ថា “ខ្ញុំកំពុងអង្គុយលេងជាមួយមិត្តភក្តិស្រាប់តែក្រឡេកឃើញស្ត្រីម្នាក់ដេកលេងលើឆ្នេរខ្សាច់ក្នុងឥរិយាបថមួយដ៏ចម្លែក” ដំបូងខ្ញុំគិតថា នាងជានារីម្នាក់កំពុងដេកហាលថ្ងៃប៉ុណ្ណោះ ប៉ុន្តែគ្រាដែលពួកខ្ញុំបានដើរចូលទៅជិតនោះ ស្រាប់តែនាងបានលោតចុះទឹក ហើយបាត់ស្រមោលសូន្យឈឹងតែម្តង ។ ហើយពេលដែលនាងកំពុងលោតខ្ញុំបានឃើញកន្ទុយរបស់នាងវែង។ ក្នុងចំណោមពួកខ្ញុំយ៉ាងតិចមានមនុស្សចំនួន ៥នាក់ ដែលបានសម្លឹងឃើញច្បាស់ ហើយអាចធ្វើជាសាក្សីបាន។
មកទល់ពេលនេះ នៅប្រជុំជន Kirvat Yam មានរបាយការណ៍ពីជំនួបនឹងមនុស្សត្រីរាប់សិបលើកមកហើយ។ មកទល់ពេលនេះរដ្ឋអំណាចតំបន់បានសម្រេចចិត្តប្រកាសផ្តល់រង្វាន់ ១លានដុល្លារ ចំពោះអ្នកដែលចាប់បានសភាវៈ ១ នេះ។
ជឿឬមិនជឿអាស្រ័យលើប្រិយមិត្តអ្នកអាន !