តាកែវ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា ២០១៦-២០១៧ និងទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨ នេះនៅសាលប្រជុំមជ្ឈមណ្ឌលកោរុគសល្យខេត្តតាកែវកាលព្រីពឹកថ្ងៃទី ២៥ មករា ២០១៨។ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានជំរុញអោយគ្រូបង្រៀននៅគ្រប់មូលដ្ឋានសិក្សាទាំងអស់ត្រូវតែ ពិនិត្យលើម៉ោងបង្រៀនខ្លួនឯងឡើងវិញ រួមជាមួយនិងវិន័យ ខណៈដែលក្នុងឆ្នាំ ២០១៧ នេះចំនួនអាត្រាសិស្សធ្លាក់បាក់ឌុបមានច្រើន ហើយចំនួន អ្នកជាប់បាក់ឌុបមានតិចជាង ដោយក្នុងឆ្នាំសិក្សា២០១៧ នេះអាត្រាសិស្សជាប់បាក់ឌុប មានចំនួន ៤៣៨៨នាក់ ដោយគិតជាភាគរយស្មើនិង ៤៩,៧% បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ សិក្សា ២០១៦ វិញ អាត្រាសិស្សជាប់បាកឌុបមានចំនួន ៤៧៣៥នាក់ គិតជាភាគរយស្មើនិង ៥៦,៦៤% ពោលគឺមានការថយចុះជាងឆ្នាំសិក្សា២០១៦ ចំនួន ៦,៩៤% ។
លោក ឡោ វីរិទ្ធិ បានបន្តថា ការថយចុះនេះ គឺជាចំណុចសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវតែជួបជុំគ្នាពិនិត្យនិងវាយតម្លៃឡើងវិញនៅក្នុងថ្ងៃ នេះដើម្បីអោយឆ្នាំ សិក្សា២០១៨នេះទទួលបាននៅលទ្ធផលល្អប្រសើរឡើងវិញ ចំពោះអាត្រាជាប់របស់សិស្សថ្នាក់ទី១២ ដូច្នេះលោកគ្រូអ្នកគ្រូ ត្រូវតែកែប្រែនៅឥរិយាបទមួយចំនួនដែលជាចំនុចអសកម្មផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួននោះចោល ដើម្បីយើងទាំងអស់គ្នា ងាកមកប្រមូលផ្តុំជាគំនិតនិងយោបល់ថ្មីៗ បទពិសោធន៏ល្អៗជាច្រើនទៀត សម្រាប់ជាមូលដ្ឋានក្នុងការជួយពង្រឹងលើសមត្ថភាពគ្រូបង្រៀនរបស់យើងកាន់តែមានភាពរឹងមាំ និងបំណិនប្រសប់ ក្នុងការចាត់ចែងដឹកនាំ គ្រប់គ្រងថ្នាក់រៀន ជាពិសេសេនោះការបង្រៀន និងរៀនរបស់សិស្សអោយបានល្អប្រសើរ ៕ តាកែវ