កាលពីថ្ងៃល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែលជិត៦ មានករណីបង្កការភ្ញាក់ផ្អើល និងស្លុតរន្ធត់យ៉ាងខ្លាំង ដោយបុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីស្រាប់តែបានលោតពីលើស្ពានដើរឆ្លងជាន់ទី៥ នៃអគារផ្សារអូឡាំព្យា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដែលហេតុការណ៍នេះស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ទាក់ទងនឹងករណីធ្វើអត្តឃាតរបស់បុរសខាងលើនេះផងដែរ បើតាមការបញ្ជាក់ពីសន្តិសុខដែលយាមនៅទីនោះ បានឲ្យដឹងថា គាត់បានសង្កេតឃើញបុរសរងគ្រោះ ដើរក្នុងទឹកមុខស្រងូតស្រង៉ាត់ និងដើរចុះឡើង នៅលើស្ពានអាគារផ្សារអូឡាំព្យា ។ ប៉ុន្តែ មួយសន្ទុះក្រោយមក ស្រាប់តែបុរសរូបនោះបានលោតពីលើស្ពានជាន់ទី៥ ចុះមកខាងក្រោមតែម្តង។
ដោយឡែក តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញនៅមុនពេលកើតហេតុ បុរសរងគ្រោះបានដើរនៅពីខាងក្រោយនារីម្នាក់ (ប្រហែលបុគ្គលិកផ្សារ) និងរំពេចនោះ ស្រាប់តែរូបគេបានឡើងលើបង្កាន់ដៃស្ពាន រួចលោតចុះភ្លាមៗតែម្តង។ វីដេអូបន្ត បានបង្ហាញបុរសនេះបានធ្លាក់ចុះពីលើ ប៊ិះតែនឹងត្រូវបុរសម្នាក់ដែលកំពុងជិះម៉ូតូឆ្លងកាត់ពីខាងក្រោមគួរឲ្យស្រៀវបំផុត ។ ប៉ុន្តែ សំណាងណាស់ដែលពុំត្រូវចំ ពុំនោះសោត អាចនឹងរងគ្រោះថ្នាក់ទាំងពីរ។
ខាងក្រោមនេះ ជាវីដេអូដែលបុរសខាងលើឡើងលើបង្កាន់ដៃស្ពាន ហើយលោតចុះដ៏គួរឲ្យរន្ធត់បំផុត៖