Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​សត្វ​ស្លាប​ចំនួន​៤០​ប្រភេទ ៣៣១៤​ក្បាល នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​

បើ​តាម​ផ្សាយ​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​នេះ​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ចម្រុះ និង​អ្នកជំនាញ​នៃ​អង្គការ​សត្វព្រៃ​BirdLife បាន​ចុះ​សិក្សា​ពី​សត្វ​ស្លាប នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដោយ​បាន​រក​ឃើញ​សត្វ​ចំនួន​៤០​ប្រភេទ ដែល​មាន​ចំនួន​៣.៣១៤​ក្បាល​។​

​សត្វ​ទាំងនោះ​រួម​មាន​ពពិច​ខ្មៅ​ចុង​ខ្នង​ស កុកក្រោង​តូច​-​មធ្យម ចាប​ដង្កូវ​ចិញ្ចើម​ស និង​អន្ទេ​ប​ខ្មៅ​ជាដើម​។ ការចុះ​ជំរឿន​នេះ គឺ​ដើម្បី​សិក្សា​ពី​ប្រភេទ​សត្វ​ស្លាប​ព្រៃ​នៅ​ប៉ែក​អាស៊ី​។​

​សូម​រំលឹក​ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ដែលមាន​ផ្ទៃដី​ទំហំ​៨.៣០៥ ហិកតា​ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​។ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺជា​តំបន់​សក្តានុពល​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ស្លាប​ព្រៃ​។​

​មូលហេតុ​ដែល​រដ្ឋាភិបាល​ដាក់​តំបន់​នេះ​ទៅ​ជា​តំបន់ការពារទេសភាព គឺ​ដើម្បី​ធានា​ថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី វប្បធម៌ និង​ជីវៈចម្រុះ និង​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​និង​សេវា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×