Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​កើនឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ បើទោះបីជា​កំពុង​ប្រឈម​និង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ

spot_img

​ភ្នំពេញ​៖ បើទោះបីជា​បញ្ហា​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​ក៏ដោយ ក៏​សកម្មភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៣​នៅតែ​បន្ត ដែល​ធ្វើ​ឲ្យ​ផ្លូវ​មួយ​នេះ​ក្លាយជា​តំបន់​ដែលមាន​សក្តានុពល ព្រោះថា បានរួម​ចំណែក​ច្រើន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ការដឹកជញ្ជូន​ទំនិញ​ផលិតផល​ផ្សេងៗ ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​ត​ភ្ជាប់​ទៅ​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​ប្រទេស​។​

​អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញថា ការអភិវឌ្ឍន៍​នេះ បានផ្តល់​ក្តីសង្ឃឹម​ជាច្រើន​ដល់​អ្នកវិនិយោគ​ដីធ្លី គម្រោង​បុរី​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​ផ្សេង​។ អ្នកជំនាញ បាន​អះអាងថា អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ បាន​កើនឡើង​ខ្លាំង នៅក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​ផ្លូវជាតិ​មួយ​នេះ​មាន​ចំនួន​គម្រោង​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​កើនឡើង​ច្រើន​។​

​ជាក់ស្តែង​គម្រោង ដឺ ហ្គ្រី​ន វី​ល (The Green Ville) ជា​គម្រោង​បុរី​លំនៅដ្ឋាន​ដែល​សាងសង​នៅ​តំបន់​ផ្លូវជាតិ​លេខ​៣ ដែល​ថ្មីៗ​នេះ​គម្រោង​នេះ បាន​បើកសម្ពោធ​លក់​ផ្ទះ​គំរូ​ថ្មី នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​។

​តំណាង​គម្រោង​ខាងលើ បាន​ឲ្យ​ដឹងថា ផ្ទះ​គំរូ​ថ្មី ដែល​នឹង​បើកសម្ពោធ​នេះ ជា​ប្រភេទ​ផ្ទះ​ប្រកប​អាជីវកម្ម ស្ថិតនៅ​លើផ្លូវ​មេ ១៥​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣ ទៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ និង​ផ្លូវជាតិ​លេខ​៤​។ គម្រោង​នេះ ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ក្នុងការ​វិនិយោគ ដោយសារ​មាន​ទីតាំង​ត្រឹមតែ ៥០០​ម៉ែត្រ​ពី​ស្ពាន​អាកាស​ចោមចៅ​ថ្មី​។ តំបន់​ខាងលើ និង​ជា​តំបន់​ផ្លូវជាតិ​លេខ​៣​នេះ មាន​ផ្សារ​ទំនើប រោងភាពយន្ត Prime Cineplex មន្ទីរពេទ្យ ហាង​កាហ្វេ ភោជនីយដ្ឋាន និង​សាលារៀន​ជាច្រើន ជា​ចរន្ត​ផ្លូវធំ​ខ្វាត់ខ្វែង​ឆ្លងកាត់ និង​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែល​ជម្រុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ កើនឡើង​ជាខ្លាំង​។ គម្រោង​នេះ នៅជាប់​ផ្លូវជាតិ​លេខ ៣ ដែលមាន​សួនច្បារ ២៤​ម៉ែត្រ និង​ជាទី​តាំង​ពោរពេញ​ទៅដោយ​សក្ដានុពល​សេដ្ឋកិច្ច ព្រមទាំង​ជា​តំបន់​មាន​សន្ទុះ​អភិវឌ្ឍន៍​ខ្ពស់ និង​អំណោយផល​ដល់​ការប្រកប​របរ​អាជីវ​កម្ម​ខ្លាំង​។​

​គួរ​បញ្ជាក់ថា ការផ្លាស់ប្តូរ​តម្លៃ​ដី អាច​ត្រូវ​បានគិត​តាម​ចន្លោះ​ផ្លូវ​នីមួយៗ ដូចជា ចាប់ពី​ចោមចៅ រហូតដល់ ស្ពាន​កំពង់ទួល ដែលជា​ព្រំប្រទល់​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ តម្លៃ​ដី​សម្រាប់​អភិវឌ្ឍន៍​ឧស្សាហកម្ម​មាន​ចំនួន ២០០ ដុល្លារ​ទៅ ៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

ដោយ​៖​សម្ផស្ស​

spot_img
×