ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារជួបបញ្ហាបន្តិចត្រូវប្រមូលផ្តុំដោះស្រាយ អត់ធ្មត់អ្នកនឹងសម្រេចបានជោគជ័យដោយរៀបរយ។ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងក្នុងរាល់សេវាកម្មលុយកាក់។ មនោសញ្ចេតនា ទោះបីជាគូស្នេហ៍នឹងគ្នាតែក៏មិនគួរជ្រៀតជ្រែកចូលជ្រៅពេកទៅក្នុងជីវិតឯកជនរបស់គេ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងកើត។ ពណនាំសំណាង ពណ៌ស។ ឆ្នាំយកអាសា ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ ៖ ការងារ ប្រឈមការលំបាកជុំជិត ត្រូវនឹងនររកវិធីដោះស្រាយ។ ចាយវាយទូលាយដៃពេកជារឿយៗត្រូវឈឺក្បាលដោយសាររឿងលុយកាក់។ មនោសញ្ចេតនា ត្រូវលៃទុកពេលវេលា និងការយកចិត្តទុកដាក់ចំពោះគូស្នេហ៍ឲ្យបានច្រើន។ អាគ្នេយ៍ ពាយ័ព្យ ក្រហម ម្សាញ់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ ទោះបីជួបការលំបាកបន្តិច តែចុងក្រោយអ្នកក៏ដោះស្រាយបានដោយគ្មានបញ្ហា។ យីអ៊ុនឡើង មានឱកាសរកប្រាក់យ៉ាងល្អ។ មនោសញ្ចេតនា អ្នកនៅលីវជាឱកាសដ៏ល្អសក្តិសមដើម្បីសម្តែងទឹកចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន និងដណ្តើមបានស្នាដៃច្រើនធ្វើឲ្យអ្នកដទៃកោតសរសើរ ច្រណែន។ ថ្ងៃនេះប្រកបរបររកស៊ីអ្វីក៏កាក់កប ចំណូលមានពេញដៃ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ គ្រប់ផែនការរីកចម្រើនល្អប្រសើរ មានឱកាសពាណិជ្ជកម្មល្អ ត្រូវបានថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ។ ថ្ងៃនេះមានឱកាសរកប្រាក់ដោយចៃដន្យ កុំខកខានឲ្យសោះ។ មនោសញ្ចេតនា ភាពទាក់ទាញរបស់អ្នកកើនឡើង ជួយឲ្យអ្នកមានបន្ថែមទំនាក់ទំនងថ្មីៗ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារសភាពផ្លូវចិត្តមិនល្អ ជួបការលំបាកក្នុងការងារកាន់តែមានអារម្មណ៍រងសម្ពាធ ត្រូវពង្រឹងស្មារតីមកវិញដើម្បីរកវិធីដោះស្រាយ។ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា មានទំនាស់ជាមួយគូស្នេហ៍ធ្វើឲ្យអ្នកទាំង២ឈ្លោះប្រកែកនឹងគ្នា។ ទិសនាំលាភទិសនិរតី តំណមទិសខាងឦសាន។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ នៅទ្រឹងដដែល ត្រូវព្យាយាមធ្វើឲ្យបានល្អជាងនេះទៀត ទើបសង្ឃឹមទទួលបានផលដូចបំណង។ រាសីមិនល្អ ពុំមានឱកាសរកចំណូលបន្ថែម។ មនោសញ្ចេតនា អ្នកទាំង២ចុះសម្រុងគ្នា មនោសញ្ចេតនារីកចម្រើនល្អ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ អាស្រ័យដោយសមត្ថភាពរបស់ខ្លួន អ្នកអាចដោះស្រាយកិច្ចការគ្រប់យ៉ាងដោយងាយស្រួល។ រាល់ការប្រឹងប្រែងរបស់អ្នកក្នុងរឿងហិរញ្ញវត្ថុ ពុំទាន់ទទួលបានសមិទ្ធផលដូចបំណង។ មនោសញ្ចេតនា កុំដោយសារតែភាពអស្មិមានៈរបស់ខ្លួននាំឲ្យអ្នកទាំង ២ តានតឹងគ្មានអ្នកណាព្រមអធ្យាស្រ័យ ធ្វើឲ្យមនោសញ្ចេតនារង្គោះរង្គើ។ ទិសនាំលាភទិសខាងអាគ្នេយ៍ តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ ទោះបីលំបាកនឿយហត់ តែសមិទ្ធផលមិនទទួលបានដូចចិត្ត ធ្វើឲ្យអ្នកមានអារម្មណ៍នឿយណាយ។ ហិរញ្ញវត្ថុ មានខ្ទង់ចំណូលបន្ថែមយ៉ាងល្អ ត្រូវចេះចាប់យកឱកាស។ សុខសាន្ត សុភមង្គល។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ សម្ពាធការងារធំ អ្នករួមការងារមើលស្រាលធ្វើឲ្យអ្នកតានតឹងអារម្មណ៍។ ចាយវាយត្រូវមានផែនការ កុំចំណាយលើសចំណូល។ មនោសញ្ចេតនា ធម្មតា ងាយមានរឿងឈ្លោះប្រកែកគ្នា ដោយសារពាក្យសម្តីរបស់អ្នកដទៃ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារ ទោះបីពុំទានមានស្នាដៃដូចការសង្ឃឹមទុក តែអ្នកត្រូវប្រឹងប្រែងបន្ថែមទៀត ទើបអាចសម្រេចបានជោគជ័យ។ មនោសញ្ចេតនា អ្នកនៅលីវនៅតែពុំទាន់មានឱកាសជួបគូព្រេង។ ទិសនាំលាភទិសខាងកើត តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារ រវល់រកពេលទំនេរមិនឃើញ នាំឲ្យអ្នកមានអារម្មណ៍តានតឹង ត្រូវចេះរៀបចំឲ្យមានពេលសម្រាក ដើម្បីបញ្ចៀសបញ្ហាសុខភាព។ ថ្ងៃនេះមានឱកាសរកចំណូលដែលមិត្តភក្តិនាំមកឲ្យ។ មនោសញ្ចេតនា មិនល្អប្រសើរ ឧស្សាហ៍ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕