Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ៖ កម្ពុជា​នឹង​ទទួលបាន​ជ័យលាភី ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន​

​ក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​៖ កម្ពុជា​នឹង​ទទួលបាន​ជ័យលាភី ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន​ចំនួន​៣ រមណីយដ្ឋាន​ទេសចរណ៍​អាស៊ាន ប្រកបដោយ​ចីរភាព​ចំនួន​២ សណ្ឋាគារ​បៃតង​អាស៊ាន​ចំនួន​៥ និង MICE អាស៊ាន​ចំនួន​៥ ពី​វេទិកា​ទេសចរណ៍​អាស៊ាន​២០១៨ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​ជ័យលាភី​ដែល​កម្ពុជា​នឹង​ទទួលបាន​មាន​ដូចខាងក្រោម​៖ ១៖ ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ចំនួន​៣ (​ក្រុង​បាត់ដំបង ក្រុងកែប និង​ក្រុង​សៀមរាប​)​។ ២៖ រមណីយដ្ឋាន​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ចីរភាព​ចំនួន​២ (​វត្តភ្នំ និង​ក​សិ​-​ទេសចរណ៍​ចំការ​ម្រេច​កំពត​)​។ ៣៖ សណ្ឋាគារ​បៃតង​អាស៊ាន​ចំនួន ៥ គឺ សណ្ឋាគារ រី​សត ថ្ងៃ​បាំងឆ័ត្រ នៅ​ខេត្ត​កែប ភូមិ​បៃតង ឋានសួគ៌​ធម្មជាតិ នៅ​ខេត្ត​សៀមរាប សណ្ឋាគារ រី​សត Sokhalay Angkor នៅ​ខេត្ត​សៀមរាប សណ្ឋាគារ រី​សត និង​ភោជនីយដ្ឋាន Nataya Round House Coral Bay នៅ​ខេត្ត​កំពត សណ្ឋាគារ Villa Lang Ka Boutique នៅ​រាជធានី​ភ្នំពេញ​។ ៤៖ បន្ទប់​ប្រជុំ​ស្តង់ដារ​អាស៊ាន ASEAN MICE (Meetings, Incentives, Conferencing, Exhibitions) អាស៊ាន​ចំនួន​៥ គឺ​សណ្ឋាគារ រី​សត Sokha សៀម​រាម និង Convention Center សណ្ឋាគារ Garden City នៅ​រាជធានី​ភ្នំពេញ សណ្ឋាគារ រី​សត Sokhalay និង Spa នៅ​ខេត្ត​សៀមរាប សណ្ឋាគារ Sofitel ANGKOR Phukettra នៅ​ខេត្ត​សៀមរាប និង​សណ្ឋាគារ រី​សត Apsara Palace នៅ​ខេត្ត​សៀមរាប​។​

​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២១ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា វេទិកា​ទេសចរណ៍​អាស៊ាន​២០១៨ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ បានចាត់ទុក​កម្ពុជា​ជា​ប្រទេស​នាំមុខ​ក្នុង​ការរៀបចំ​ស្តង់ដារ ទេសចរណ៍​អាស៊ាន ចំនួន​ពីរ គឺ ទីក្រុង​ស្តង់ដារ​ទេសចរណ៍​ស្អាត​អាស៊ាន និង​ស្តង់ដារ​សហគមន៍​ទេសចរណ៍​អាស៊ាន។​ ​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ពិធី​ចែក​ពានរង្វាន់​ជ័យលាភី នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី ២១ (21st Meeting of ASEAN Tourism Ministers) បានបញ្ចប់​ប្រកបដោយ​ជោគជ័យ ដោយ​ក្នុង​ឆ្នាំ​២០១៧ អាស៊ាន​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ចំនួន ១២៥​លាន​នាក់ ក្នុង​កំណើន​៨,៤% ក្នុងនោះ​ការធ្វើដំណើរ​ផ្ទៃ​ក្នុង​អាស៊ាន មាន ៤២% នៃ​ទេសចរ​អន្តរជាតិ​សរុប​។​

​ជាមួយ​នឹង​ការសម្រេច​បាន​កំណើន​នៃ​ការមកដល់​របស់​ទេស​ចរ​អន្តរជាតិ​គួរ​ជាទី​មោទនៈ អាស៊ាន​ក៏​ទទួល​បាន​កំណើន​នៃ​រយៈពេល​ស្នាក់នៅ​មធ្យម​របស់​ទេសចរ​អន្តរជាតិ (Average length of stay) ដែល​កើន​ដល់​ប្រមាណ ៧.៩៨ ថ្ងៃ ហើយ​ចំណូល​ពី​វិស័យ​ទេសចរណ៍​អាស៊ាន​កើន​ដល់​ប្រមាណ ៩៣ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​កិច្ច​ពិភាក្សា​ជាមួយ​ដៃគូ​សន្ទនា​សំខាន់ៗ ដូចជា UNWTO, WTTC, ACC, AJC, AKC, PATA, ASEANTA, ATRA, US-ABC​។ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ធ្វើ​ការប្រជុំ​ពិនិត្យ​សម្រេច​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ៖
ពិនិត្យ​បច្ចុប្បន្នភាព​នៃ​ការរីកចម្រើន​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ ពិនិត្យ និង​វាយតម្លៃ​សកម្មភាព​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្នាំ​ទស្សនា​អាស៊ាន Visit ASEAN@50 ពិនិត្យ​ការអនុវត្ត​ស្តង់ដា​គុណភាព​ទេសចរណ៍​អាស៊ាន ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP)​។​

​នា​ឱកាស​កិច្ចប្រជុំ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការជំរុញ​លំហូរ​ទេសចរ​ផ្ទៃ​ក្នុង​អាស៊ាន (Intra-ASEAN travellers) ឲ្យមាន​កំណើន​ជាប់​ជាប្រចាំ ដែល​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​កំណើន​ទេសចរណ៍​អាស៊ាន​។ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការជំរុញ​ការផ្ស​ព្វ​ផ្សាយ​គោលដៅ​ទេសចរណ៍​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្នាំ​ទស្សនា​អាស៊ាន Visit ASEAN@50 នៅក្នុង​ពិធីបុណ្យ​សមុទ្រ ពិធីបុណ្យ​ទន្លេ និង​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៧ (CTM 2017) និង​បាន​អញ្ជើញ​ប្រទេស​សមាជិក​អាស៊ាន​ចូលរួម​ក្នុង​”​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​” ឆ្នាំ​២០១៨” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ “​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​” (The 2nd International Conference of MRA) ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ចេញ​សេចក្តីប្រកាស​រួម​ដោយ​ផ្តោតលើ​៖១. ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ ២.​ការពង្រីក​កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​អាស៊ាន (​បន្ទាប់​ពី​ជោគជ័យ​នៃ​យុទ្ឋនាការ​ផ្សព្វផ្សាយ​ឆ្នាំ​ទស្សនា​អាស៊ា​ន អបអរសាទរ​ខួប​ទី​៥០​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន Visit ASEAN@50) ៣. សេចក្តីប្រកាស​រួម​ស្តីពី​ទេសចរណ៍​តាម​នាវា (Joint Declaration on Cruise Tourism) ៤. ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​អាស៊ាន ពិសេស​ការរៀបចំ​ខ្សែ​ទស្សនកិច្ច​រួមគ្នា និង​ការដាក់ចេញ សេចក្តីប្រកាស​រួម​ស្តីពី​ទេសចរណ៍​ម្ហូបអាហារ (Joint Declaration on Gastronomy Tourism)
៥. ការជំរុញ​វិនិយោគ​
លើ​ហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតប​កំណើន​នៃ​វិស័យ​ទេសចរណ៍ ៦. ការជំរុញ “​ទេសចរណ៍​សម្រាប់​ទាំងអស់គ្នា​” (Tourism for All) ពិសេស​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សម្បទា ផលិតផល និង​សេវា​ទេសចរណ៍ សម្រាប់​ជនពិការ ទេសចរ​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​
៧. ស្តង់ដា​គុណភាព​ទេសចរណ៍ ៨. ការ​ពង្រឹងគុណភាព​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ៩. ការពង្រឹង​ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ​។​

​ព្រម​ជាមួយ​នឹង​កិច្ចប្រជុំ​នេះ ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ក៏​ត្រូវ​បាន​បើក​ផងដែរ ដោយ​មាន​ស្តង់​ពិព័រណ៍​ចំនួន ១១៨​ស្តង់ ក្នុងនោះ​មាន​អ្នកលក់ (Sellers) ចំនួន ៦៥០ ក្រុមហ៊ុន និង​អ្នកទិញ (Buyers) ចំនួន​២៤០ ក្រុមហ៊ុន មកពី ៥២ ប្រទេស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) ចំនួន ១៥០ មកពី ២៨ ប្រទេស​។​

​នៅ​ថ្ងៃ​ទី​២៦​ខែ​មករា នឹង​បន្ត​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ (​ចិន ជប៉ុន កូរ៉េ​) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា និង​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន រួមមាន រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន (ASEAN Clean Tourist City Awards) រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន (ASEAN Green Hotel Awards) រង្វាន់​បន្ទប់​ប្រជុំ អាស៊ាន (​ប្រភេទ​ក្នុង​សណ្ឋាគារ​) (ASEAN MICE Venue Awards) និង​រង្វាន់​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​អាស៊ាន (ASEAN Sustainable Tourism Awards)៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×