Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ពិសេស​២០០​លាន​រៀល ផ្តល់ជូន​អតិថិជន ពី​ធនាគារ​ស្ថាបនា​

spot_img

​ភ្នំពេញ​៖ ដើម្បី​លើកទឹកចិត្ត​ជូន​ដល់​អតិថិជន​ដែល​បង្កើត​គណនី អន​ឡាញ តាមរយៈ​Sathapana Mobile ធនាគារ​ស្ថាបនា បានដាក់​ចេញ​នូវ​កម្មវិធី​ផ្តល់ជូន​ពិសេស ដែលមាន​កញ្ចប់​ទឹកប្រាក់​សរុប​២០០​លាន​រៀល សម្រាប់​អតិថិជន​ចាស់​និង​អតិថិជន​ថ្មី​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ស្ថាបនា នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។

​សេវា​បើក​គណនី អន​ឡាញ​របស់​ធនាគារ​ស្ថាបនា​ផ្តល់ជូន​នូវ​បទពិសោធន៍​ធនាគារ​ដ៏​ទាន់សម័យ​និង ភាពងាយស្រួល​ជូន​អតិថិជន ក្នុង​ការបើក​គណនី​ធនាគារ​នៅ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ក្នុង​យុគសម័យ​ឌីជីថល​និង​សង្គម ដ៏​មមាញឹក​នា​សម័យ​បច្ចុប្បន្ន​។​Sathapana Mobile មានមុខ​ងារ​ដ៏​សម្បូរបែប​ដូចជា ផ្ទេរប្រាក់​ក្នុង​និង​ក្រៅប្រទេស​បង់​វិក្កយបត្រ​(​ទឹក ភ្លើង សំរាម​និង សេវា​ផ្សេងៗ​ទៀត​)​ប័ណ្ណ​វី​សានិ​មិ្ម​ត​បញ្ចូល​លុយ​ទូរស័ព្ទ​និង​មុខងារ​សំខាន់ៗ​ទៀត​ជាច្រើន​។​

​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ពិសេស “​ទទួលបាន​ម្នាក់​៤.០០០​រៀលរាល់​ការណែនាំ​និង​បើក​គណនី អន​ឡាញ​”​អតិថិជន​ទាំងអស់​ត្រូវ​អនុវត្តតាម​៤​ជំហាន​ងាយៗ​ដូចខាងក្រោម​៖
១. អ្នក​ណែនាំ​តម្រូវ​ឲ្យ​មាន​គណនី​ជាមួយ​ធនាគារ ស្ថាបនា​ជាមុនសិន​
២. ណែនាំ​អតិថិជន​ថ្មី​ឲ្យ​ទាញយក​កម្មវិធី​Sathapana Mobile និង​បង្កើត​គណនី អន​ឡាញ​
៣. ពេល​បើក​គណនី អន​ឡាញ​អតិថិជន​ថ្មី​ត្រូវ​បញ្ចូល​លេខ​គណនី​របស់​អ្នក​ណែនាំ​ក្នុង​ប្រអប់ “​ព័ត៌មាន​អ្នក​ណែនាំ​”
៤.​បន្ទាប់ពី​អតិថិជន​ថ្មី​បង្កើត​គណនី បាន​ដោយ​ជោគជ័យ​អ្នក​ណែនាំ​និង​អតិថិជន​ថ្មី​នោះ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចូល​គណនី​ម្នាក់​៤.០០០​រៀល ឬ​ទឹកប្រាក់​សមមូល​ទៅតាម​រូបិយប័ណ្ណ​របស់​គណនី​។​
​អតិថិជន​ស្ថាបនា​ដែល​បាន​ណែនាំ​កាន់តែច្រើន​ទទួលបាន​ប្រាក់រង្វាន់​កាន់តែច្រើន ចំណែក​អតិថិជន​ថ្មី​ដែល​បានដាក់​ប្រាក់ $២០​ចូល​គណនី អន​ឡាញ​នឹង​ទទួលបាន​$២​បន្ថែមទៀត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ផ្នែក​ប្រតិបត្តិការ ទំនាក់ទំនង​អតិថិជន​៖ ០២៣/០៨១៩៩៩០១០​បម្រើ​សេវាកម្ម​២៤/៧ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារ​ស្ថាបនា (Sathapana Bank)​។​

​ស្ថាបនា​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​លើស​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង​៤.០០០​នាក់​។ ធនាគារ​មាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី​២ ជាមួយនឹង​ចំនួន​សាខា​ច្រើនជាង​១៧០​ទីតាំង​និង​អេ​ធី​អឹម​ជាង​២២០​កន្លែង ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់​ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។ ធនាគារ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ រួមមាន​សេវា​ឥណទាន​សេវា​បញ្ញើ​iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ​ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន​សេវា​ផ្ទេរប្រាក់​ក្នុង​និង​ក្រៅប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះ​ធនាគារ​ក៏បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ រួមមាន​ដូចជា​វី​ង​ផាយ​ផេ​ទ្រូ​ម៉ាន់​នី​លី​ហួរ​វេ​លុយ​អ៊ី​-​ម៉ាន់​នី​និង​បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​៕

ដោយ​៖​កូ​ឡាប​


spot_img
×