ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមធ្វើអ្វីមួយឡើយ ពីព្រោះថាមិនអាចដំណើរការបានល្អ ពិសេសនៅជួបឧបសគ្គច្រើនថែមទៀត។
ជំនួញ ៖ លោកអ្នកមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាបន្តិចទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំត្រូវយកចិត្តទុកដាក់និងបំបាត់ភាពប្រចែប្រច័ណ្ឌចេញពីខ្លួនខ្លះទើបមានភាពផ្អែមល្ហែមជាងនេះ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ការបំពេញការងារមានការរីកលូតលាស់យឺតហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។
ជំនួញ ៖ ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។
ស្នេហា ៖ កំលោះក្រមុំកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង។
ជំនួញ ៖ ជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនគប្បីអត់ធ្មត់ក្នុងមុខរបរ។ការរស់នៅងាយកើតបញ្ហាចម្រូងចម្រាសក្នុងគ្រួសារណាស់គប្បីអត់ធ្មត់បន្តិចទើបគ្មានហេតុការណ៍មិនល្អណាមួយឡើង។
ស្នេហា ៖ ប្តីប្រពន្ធ កំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ទេ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងអាចសម្រេចជោគជ័យនិងពិសេសបញ្ហាខ្លះអាចទម្លុះទម្លាយដល់ចប់ចុងដើមថែមទៀត។
ជំនួញ ៖ មុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ លោកអ្នកអាចកើតបញ្ហាជម្លោះវិវាទឬមានទំនាស់សម្តីជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។
ជំនួញ ៖ ទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។
ស្នេហា ៖ កំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយីហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។
ជំនួញ ៖ បើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
ស្នេហា ៖ កំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែងនិងមិនត្រូវធ្វើអ្វីសំខាន់ឡើយ ពីព្រោះថាផលមិនល្អងាយកើតឡើងផង។ក្រៅពីនេះបើលោកអ្នកមានការទំនាក់ទំនងអ្វីតែងជួបនូវភ្លើងក្រហមនិងមានការបាត់បង់ប្រាក់កាសច្រើនថែមទៀត។
ជំនួញ ៖ ថ្ងៃនេះជួបភាពប្រទាំងប្រទើសច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ ប្រុសស្រីមានការរកាំរកូសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងបាំងមុខ ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកប្រកបការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញនិងកោតសសើរដែរ។
ជំនួញ ៖ មានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។
ស្នេហា ៖ ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពស្រស់ស្រាយគួរសម ហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។
ជំនួញ ៖ ពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយការលក់ដូរពេញដៃពេញជើងឡើងវិញ។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឬបើករថយន្តអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់។ក្រៅពីនេះលោកអ្នកអាចបានស្តាប់រឿងមិនសប្បាយចិត្តថែមទៀត។
ជំនួញ ៖ បើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
ស្នេហា ៖ កំលោះក្រមុំ ពោះម៉ាយមេម៉ាយ ក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចការងារសំខាន់ឬចាត់ចែងអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។
ជំនួញ ៖ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទាំងស្ត្រីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬចាត់ចែងការងារអ្វីមួយផង។
ជំនួញ ៖ តែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕