Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចម្រៀង អេ​ឡិច ចាន់​ត្រា មាន​ហុងស៊ុយ​ក្នុង​រដូវ​មង្គលការ​

spot_img

​ភ្នំពេញ​- តារាចម្រៀង អេ​ឡិច ចាន់​ត្រា មួយ​រយៈ​ចុង​ក្រោយ​នេះ​មើល​ទៅ​ដូច​ជា​រាសី​ឡើង នឹង​កាក់កប​ជាង​មុន ព្រោះ​បើ​មើល​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គេ​សង្កេតឃើញថា តារា​ប្រុស​កូនកាត់​ចិន អេ​ឡិច មាន​ការងារ​ច្រៀង​ពេល​រាត្រី​ស្ទើរតែ​រាងរាល់ថ្ងៃ ជាមួយនឹង​ក្រុម​ចម្រៀង ដែល​រៀបចំឡើង​ដោយ​លោក​ផ្ទាល់​ឈ្មោះ ថា Alex Entertaiment​។

​ក្រុម Alex Entertaiment ប្រមូលផ្តុំ​ដោយ​តារាចម្រៀង​ប្រុស​-​ស្រី​ល្បីឈ្មោះ​ជាច្រើន​នាក់ ជួបជុំគ្នា និង​បញ្ចេញស្នាដៃ​ចម្រៀង​សុទ្ធតែ​អ្នក​មាន​ទេពកោសល្យ សំលេង​ពិរោះ បាន​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ Alex Entertaiment រីក​សុះសាយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ដូច្នេះហើយ​ទើប​ធ្វើឲ្យ​អេ​ឡិ​ច ចាន់​ត្រា រីកមុខ​ដូច​គ្រាប់​ជី ទទួល​ការងារ​ទាំង​ញញឹម​ខ្ជឹប រហូត​ពេលខ្លះ​ស្ទើរតែ​គ្មាន​កំលាំង​ទៅ​ផង ព្រោះ​តែ​ការងារ​រត់​ជាប់ៗ​គ្នា គ្មាន​លោះ​ថ្ងៃ​។

​បើ​ងាក​មក​សិល្បៈ​វិញ មួយ​រយៈ​នេះ អេ​ឡិច ក៏​មិនសូវ​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​ដែរ ព្រោះ​តែ​រូបគេ​នៅ​ជាប់រវល់​នឹង​ការងារ​ផ្ទាល់​ខ្លួន ដែល​ត្រូវ​រៀបចំ​អ្នកចម្រៀង ទៅតាម​ក្រុម​ភ្លេង​ដើម្បី​ចូលរួម​ក្នុង​ពិធីមង្គលការ​ជប់លៀង​ផ្សេងៗ ដែល​បាន​ពេញចិត្ត​នឹង​អញ្ជើញក្រុម Alex Entertaiment ​ទៅ​ច្រៀង​កំដរ​ក្នុង​ពិធី​ផ្សេងៗ​៕ ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×