Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អង់គ្លេស​ម្នាក់​ធ្លាក់​ចូលក្នុង​អណ្តូង​អស់ ៦​ថ្ងៃ​នៅ​កោះ​បាលី ទើប​ត្រូវគេ​ប្រទះឃើញ និង​សង្គ្រោះ​

​បុរស​អង់គ្លេស​ម្នាក់​ដែល​បាន​ធ្លាក់​ចូលក្នុង​អណ្តូង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​ជួយសង្គ្រោះ បន្ទាប់ពី​នៅ​បាត​អណ្តូង​អស់​រយៈពេល ៦​ថ្ងៃ​។​

​លោក Jacob Robert វ័យ ២៩​ឆ្នាំ​បាន​បាក់ជើង​ម្ខាង ក្រោយពេល​ធ្លាក់​ចូលក្នុង​អណ្តូង​ជម្រៅ ៤​ម៉ែត្រ ស្ថិត​ក្នុងភូមិ Pacatu នៅពេល​គាត់​ត្រូវ​ឆ្កែ​ដេញ​ខាំ​។

​អណ្តូងនោះ​មានទឹក​តិចៗ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​របួស​ជើង ទើប​មិន​អាចធ្វើ​ឲ្យ​គាត់​ចេញពី​អណ្តូង​បាន​។ សាក្សី​និយាយថា មានទឹក​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​អណ្តូង ទើប​ធ្វើ​ឲ្យ​គាត់​រួច​ផុតពី​ការស្លាប់​។​

​លោក​បាន​យំ​យ៉ាងខ្លាំង និង​ស្រែក​អោយគេ​ជួយ ហើយ​ចុងបញ្ចប់​សំឡេង​របស់គាត់​ត្រូវបាន​លឺ​ដល់​អ្នកភូមិ​ម្នាក់​។​

​អ្នកភូមិ​ម្នាក់​ដែល​បាន​រក​ស្មៅ​អោយ​គោក្របី​គាត់​នៅក្បែរ​តំបន់​នោះ បាន​ប្រទះឃើញ​គាត់ ហើយ​គាត់​ក៏បាន​ប្រាប់​ដល់​អាជ្ញាធរ​។ អណ្តូង​ស្ថិតនៅ​ឆ្ងាយ​ពី​ភូមិ​។​

​ប៉ូលីស​ឈ្មោះ Yusak Agustinus Sooai និយាយថា “​គាត់​មាន​រូបរាង​ស្គម និង​មាន​របួស នៅពេល​គាត់​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃ​សៅរ៍​”​។​

​គេ​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​ថា បុរស​អង់គ្លេស​រូបនោះ​ជា​អ្នករស់នៅ​ទីនោះ ឬ​ជា​អ្នកទេសចរ​។​

​សូមបញ្ជាក់ថា កោះ​បាលី ត្រូវបាន​អាជ្ញាធរ​ធ្វើការ​បិទ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដោយសារតែ​ការផ្ទុះ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ទោះបី​ជាមាន​កន្លែង​មួយចំនួន បានចាប់ផ្តើម​ធ្វើ់កា​របើក​ដំណើរ​ឡើងវិញ​ដោយ​ប្រុងប្រយ័ត្ន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

×