Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេដឹកនាំ​ហុងកុង​ព្រមាន​ថា ទីក្រុង​មិន​អាចមាន​ភាពវឹកវរ​បន្ថែមទៀត​ទេ​

spot_img

​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam បានធ្វើការ​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ទីក្រុង​មិន​អាចមាន​ភាពវឹកវរ​បន្ថែម​ទៀតឡើយ​។ ការប្រមាន​របស់​អ្នកស្រី​ចំពេល​ខួប​គម្រប់​មួយឆ្នាំ នៃ​ការចាប់ផ្តើម​ធ្វើបាតុកម្ម​ទ្រ​ង​ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​។​

​មនុស្ស​ច្រើនជាង ១​លាន​នាក់​បានធ្វើ​ការចូល​បាតុកម្ម​តាម​ដងផ្លូវ កាល​ពីមួយ​ឆ្នាំមុន ដើម្បី​តវ៉ា​ទៅនឹង​ច្បាប់​ដែល​ដោយ​ស្នើ​ដោយ​រដ្ឋាភិបាល​ហុងកុង ដែល​ច្បាប់​នោះ​អនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​ជនសង្ស័យ​ទៅធ្វើ​ការកាត់ទោស​ក្នុងប្រទេស​ចិន​បាន​។​

​ក្រោយមក អ្នកស្រី Carrie Lam បាន​ដក​ច្បាប់​នោះ​ចេញ ប៉ុន្តែ​ការតវ៉ា​ទូទាំង​ហុងកុង​នៅតែ​បន្ត​កើន​មាន​ដោយ​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​រារាំង​សេរីភាព​នៅក្នុង​ទីក្រុង​ហុងកុង​។ ការ​បាតុកម្ម​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​។​

​អ្នកស្រី​ថ្លែង​ក្នុង​សន្និសីទ​ប្រចាំ​សប្តាហ៍​ថា “​ពួកយើង​បាន​មើលឃើញ​ពី​ការលំបាក​ដែល​ពួកយើង​បាន​ឆ្លងកាត់​កាលពី​ឆ្នាំ​កន្លងទៅ ហើយ​ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ ទើប​ពួកយើង​នៅមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​”​។​

“​ពួកយើង​ត្រូវ​រៀន​ពី​កំហុស ហើយ​ខ្ញុំ​សង្ឃឹមថា សមាជិកសភា​ទាំងអស់​អាច​រៀន​ពី​កំហុស​ទាំងនោះ ដែល​ហុងកុង​មិនអាច​ស៊ូទ្រាំ​នឹង​ភាពវឹកវរ​បាន​ទៀតឡើយ​”​។​

​ក្នុង​រយៈពេល​ថ្មីៗ​នេះ បាតុករ​បាន​ត្រឡប់​ទៅធ្វើ​ការតវ៉ា​តាម​ដងផ្លូវ​វិញ ហើយ​ការប្រមូលផ្តុំ​ជាច្រើន​នឹង​អាច​កើតមានឡើង​។​

​សកម្មជន​បានស្នើ​ឲ្យ​ប្រជាជន​ហុងកុង​ធ្វើការ​ប្រមូល​ផ្តុំគ្នា​នៅពេល​អាហារ​ថ្ងៃត្រង់ និង​ក្រោយមកទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការជួបជុំ​ដ៏​ធំ​កាលពី​ឆ្នាំមុន​។ ពួកគេ​ក៏មាន​គម្រោង​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃអាទិត្យ ថា​តើ​គួរ​ធ្វើបាតុកម្ម​ទូទាំង​ក្រុង​ប្រឆាំងនឹង​សំណើរ​ច្បាប់​សន្តិសុខ​ឬ​យ៉ាងណា​។​

​សូមបញ្ជាក់ថា កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ស្នើច្បាប់​សន្តិសុខ​ជាតិ​ដើម្បី​គ្រប់គ្រង​ហុងកុង ប៉ុន្តែ​អ្នកជំនាញ​បាន​សម្តែង​ការព្រួយបារម្ភ​ថា ច្បាប់​នោះ​នឹង​រឹតត្បិត​សេរីភាព​ដល់ទី​ក្រុង​ហុងកុង​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ទៀតហើយ និង​បាន​ដក​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ទីក្រុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×