Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! បទ «​ក​ន្តៀ​វ​ស្រួយ​» ចេញ​មិនបាន​ប៉ុន្មាន​ម៉ោង រង​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ សូម​ក្រសួង​ពិនិត្យមើល​ផង (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ មានការ​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ទៅលើ​បទ​ចម្រៀង​បែ​បក​ន្ទ្រឹ​ម​មួយ​បទ មាន​ចំណងជើង​ដ៏​ញាក់សាច់​ថា «​ក​ន្តៀ​វ​ស្រួយ​» ។ ព្រោះថា​បទ​ចម្រៀង​នេះ ទាំង​ចំណងជើង និង Melody ទាំងស្រុង ចេញមក គឺ​បង្កប់ន័យ​ស៊ី​អារម្មណ៍ ពោលគឺ​វិល​ទៅ​វិល​មក មិន​ឆ្ងាយ​ពី​ការ​សំដៅ​ទៅលើ​រឿង​អាសអាភាស​នោះទេ​។​

​ជាមួយគ្នានេះ​ផងដែរ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ HahahaSabay បាន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​មិច​ក៏​ទៅជា​ឡប់​លែង​ចេះ​ខ្មាសអៀន​អីចឹង​? ចំណងជើង​ហ្នឹង​មានន័យថា​ម៉េច​? “​កណ្តៀវ​អូន​ស្រួយ​” ខ្លួន​ជា​ស្រី​ផង ហារ​ច្រៀង​កើត​ដែរ​? វា​គ្មាន​ន័យ​ក្នុង​ភាសា​ខ្មែរ​ណា​ដែល​ត្រូវ​រៀបរាប់​ពាក្យ​កណ្តៀវ​ស្រួយ កណ្ដៀវ​រឹង​ស្អីហ្នឹង​ទេ ចេតនា​អ្នកនិពន្ធ​គ្មាន​អី​ក្រៅពី​ចង់​សំដៅទៅ​ន័យ​គ្រលាស់​ហ្នឹងឯង​។ ឥឡូវ​ខ្ញុំ​គ្រលាស់​ឲ្យ​អស់ ដើម្បី​ញ៉ុ​ក​ឲ្យ​ដល់​កន្លើត​អ្នកចម្រៀង​។ (​ក​ញ្តៀ​វ​ស្រួយ​=​កណ្តួយ​ស្រៀវ​), (​កណ្តៀវ​អូន​ស្រួយ​=​កណ្តួយ​អូន​ស្រៀវ​) យ៉ាងម៉េច​ដែរ​? ខ្លួន​ជា​ស្រី កោដតែ​ច្រៀង​កើត​។ បើ​ខ្ញុំ​ជា​អ្នកចម្រៀង ខ្ញុំ​សួរ​អ្នកនិពន្ធ​ភ្លាម ហេតុ​អី​និពន្ធ​បទ​បែបនេះ​ឲ្យ​ខ្ញុំ​ច្រៀង​? ខ្ញុំ​ដាច់ខាត​មិន​ច្រៀង​! បើ​អ្នក​មិន​ព្រម​យើង​ឈប់​រួម​អាជីព​ជាមួយគ្នា​ទៅ​។​» ។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​កលោក Vann Saray បាន​បង្ហោះ​សារ​រិះគន់​ទាំង​ហួសចិត្ត​ដែរ​ថា​៖ «​មិនដឹង​ជា​អ្នកនិពន្ធ​អី​គេ​ទេ​? វិលៗ​ក្បែរ​ហ្នឹង​ហ្មង​! ពាក្យ​ខ្មែរ​មានតែ​បាយ​ស្រួយ ឬ​នំ​ក្តៅ​ស្រួយ ដល់ពេល​កណ្តៀវ​ស្រួយ​ដូចជា​មិនមាន​ទេ​។ មើលទៅ​មិន​ត្រឹម​ឱ្យ​គាត់​បិទ​ទេ គួរតែមាន​ការពិន័យ​ផង​។​» ។​

​គួររំលឹកថា កន្លងមក ក្រសួង​វប្បធម៌​ធ្លាប់​បានចេញ​វិធាន​ការហាម​ជាបន្ទាន់​រួចហើយ ចំពោះ​ទង្វើ​នៃ​ការនិពន្ធ​បទ​ដ៏​គ្មាន​សុជីវធម៌​លក្ខណៈ​អាសអាភាស​បែបៗ​នេះ​។ ដោយឡែក​សម្រាប់​បទ​ចេញ​ថ្មី​ដ៏​ញាក់សាច់​នេះ​វិញ ចាំមើល​តើ​ក្រសួង​នឹងមាន​ចំណាត់ការ​យ៉ាងណា​?៕ ដោយ​៖ លឹម ហុង​


spot_img
×