Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជួ​ន​បុរស​២​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៦​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​តុលាការ​

​បាត់ដំបងៈ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៦​ថង់ និង​៩​កំណាត់​ទុយោ​បំពង​បឺត ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សេងគ្នា​ក្នុងស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ករណី​ទី​១​ឈ្មោះ​ទូច សុធា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ក្រុមទី​០១​ភូមិ​អូរ​ដា​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៥​ថង់ ទូរស័ព្ទដៃ​មួយគ្រឿង​សម្ភារៈ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០១​ភូមិ​អូរ​ដា​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។ ករណី​ទី​២​ឈ្មោះ​វ៉ិ​ត ណាំ​គី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​បេង​ទ្រេត​ឃុំ​តា​ស្ដារ​ស្រុក​សំពៅ​លួ​ន​ខេត្តបាត់ដំបង​។ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់​និង​៩​កំណាត់​ទុយោ​បំពង​បឺត ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ូតូ​មួយគ្រឿង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​៤៥​នាទី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​១០​ភូមិ​ភ្នំ​ប្រាំពីរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​បាន​បញ្ជាក់ថា​កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​ហើយ​៕

​ដោយ​៖​អ៊ុង​សា​រុំ​

×