Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ​ទីក្រុង​ហូជីមិញ ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សំខាន់ៗ ជាមួយ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ប្រធាន​ក្រុមតំណាងរាស្ត្រ​ទីក្រុង​ហូជីមិញ បាន​លើកឡើងថា ក្នុង​កិច្ចសហប្រតិបត្តិការ ដែល​ទីក្រុង​ហូជីមិញ ចង់​ពង្រីក​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ ជាមួយ​រា​ធានី​ភ្នំពេញ លើ​ផ្នែក​វិនិយោគ ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ​ក៏មាន​វិស័យ​អប់រំ​ផងដែរ ។​

​លោក Nguyen Thien Nhan សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម លេខាធិការ​គណៈកម្មាធិកា​រប​ក្ស​ទីក្រុង​ហូជីមិញ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ទីក្រុង​ហូជីមិញ បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​វៀតណាម​មក​កម្ពុជា​នៅពេលនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន​រវាង​ទីក្រុង​ហូជីមិញ​របស់​វៀតណាម និង​រាជធានី​ភ្នំពេញ របស់​កម្ពុជា ។ លោក​ថ្លែង​បែបនេះ ក្នុងជំនួប​ជាមួយ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ នា​វិមាន​សន្តិភាព​។​

​លោក Nguyen Thien Nhan បាន​មានប្រសាសន៍ថា វិស័យ​អប់រំ​របស់​កម្ពុជា ត្រូវបាន​បំផ្លេចបំផ្លាញ​ជាច្រើន នៅក្នុង​របប​ប្រល័យពូជសាសន៍ ហេតុនេះ នៅក្នុង​សមាជិក​គណៈប្រតិភូ​វៀតណាម ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេលនេះ ក៏មាន​នាយក​សាកលវិទ្យាល័យ​ជាតិ​ទីក្រុង​ហូជីមិញ ក៏បាន​ចូលរួម​ដែរ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​វិស័យ​អប់រំ​របស់​ប្រទេស​ទាំងពីរ ។​

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​វៀតណាម គឺជា​ទំនាក់ទំនង​មួយ​ដែលមាន​ជា​យូរ​មកហើយ ។ សម្តេច​ក្រឡា​ហោ វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែលមាន​កន្លងមក និង​ជាពិសេស​ទំនាក់ទំនង រវាង​រាជធានី​ភ្នំពេញ​របស់​កម្ពុជា និង​ទីក្រុង​ហូជីមិញ​របស់​វៀតណាម ក្នុងការ​រួមគ្នា​ពង្រីក​ការអភិវឌ្ឍ និង​វិស័យ​ផ្សេងៗ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×