ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារ ថ្ងៃនេះអ្នកពិបាកសម្រេចការងារបានល្អ ព្រោះនឹងជួបការលំបាកយ៉ាងច្រើន។ ចំណូលមានដូចប្រក្រតី ត្រូវចេះចំណាយឲ្យសមហេតុផល។ មនោសញ្ចេតនា ត្រូវដាក់ខ្លួនទៅក្នុងទីតាំងរបស់គូស្នេហ៍ ដើម្បីយល់និងអធ្យាស្រ័យជាង។ ទិសនាំលាភទិសនិរតី តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស ។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ ការលំបាកច្រើនកំពុងរង់ចាំអ្នក ត្រូវនឹងនរ ប្រសិនមិនដូច្នេះទេ អ្នកនឹងបង្កើនសម្ពាធថែមឲ្យខ្លួនឯង។ ថ្ងៃនេះពុំមានឱកាសរកលាភថែម គួរប្រមូលផ្តុំកម្លាំងកាយចិត្តក្នុងការងារបច្ចុប្បន្ន។ មនោសញ្ចេតនា ពិបាករីកចម្រើនល្អប្រសើរក្នុងទំនាក់ទំនងជាមួយគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ស ។ អ្នកយកអាសារឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវសម្រួលផ្លូវចិត្តរបស់ខ្លួនឲ្យសមស្របនឹងស្ថានភាពការងារបច្ចុប្បន្ន។ ថ្ងៃនេះអ្នកមានឱកាសរកចំណូលយ៉ាងល្អ។ មនោសញ្ចេតនា ថែម១ជំហានវែងក្នុងទំនាក់ទំនងជាមួយគូស្នេហ៍។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសារឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ មានប្រយោជន៍ក្នុងទំនាក់ទំនងចរចាជាមួយដៃគូសហការថ្មី អាស្រ័យដោយឆន្ទៈ និងសមត្ថភាពការទូតរបស់ខ្លួន អ្នកនឹងសម្រេចបានស្នាដៃល្អ។ រាសីល្អ មានឱកាសទាញលាភចូល កុំខកខានឲ្យសោះ។ មនោសញ្ចេតនា ម្តងម្កាលគួរបង្កើតភាពភ្ញាក់ផ្អើលដើម្បីមនោសញ្ចេតនា នៅតែស្រស់ស្អាត។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសារឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ រងសម្ពាធបន្តិចនឹងជួយឲ្យអ្នកមានបន្ថែមថាមពលដើម្បីប្រយុទ្ធ។ ចាយវាយត្រូវមានផែនការ មិនត្រូវចំណាយលើសពីលទ្ធភាពចំណូលរបស់ខ្លួន ។ មនោសញ្ចេតនា មានការយល់ច្រឡំទាំង២នាក់ គួររកវិធីដោះស្រាយ កុំចេះតែសង្ស័យគ្នា នាំឲ្យមនោសញ្ចេតនាប្រេះឆា។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស ។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីល្អ។ ការងារ ទោះបីមិនចង់ ទោះបីនឿយហត់ ក៏គួរតែប្រឹងប្រែងសម្រេចកិច្ចការថ្ងៃនេះ កុំឲ្យឥទ្ធិពលដល់ការងារថ្ងៃក្រោយ។ ថ្ងៃនេះនឹងមានបន្ថែមខ្ទង់ចំណូលដ៏ល្អ។ មនោសញ្ចេតនា ពេលវេលាបាននៅស្ងៀមស្ងាត់ ក្បែរមនុស្សដែលខ្លួនស្រឡាញ់ គឺសុភមង្គលពិតប្រាកដរបស់អ្នក។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ ផ្លូវចិត្តរីករាយ ខួរក្បាលភ្លឺស្វាង, លទ្ធភាពប្រមូលផ្តុំខ្ពស់ជួយឲ្យអ្នកសម្រេចការងារយ៉ាងល្អឥតខ្ចោះ។ ថ្ងៃនេះយីអ៊ុនខ្ពស់ រកស៊ីអ្វីក៏កាក់កប។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកជួយយកអាសាឆ្នាំជូត៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ អំណោយផលល្អ ដោយមានការសាមគ្គីភាពជាសមូហភាព។ ចូរប្រយ័ត្នទុកដាក់ប្រាក់កាសឲ្យបានល្អបញ្ចៀសត្រូវបាត់បង់។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ច្រើនជាងដល់គូស្នេហ៍ និងរកពេលនៅក្បែរគ្នាឲ្យបានច្រើន។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អ។ ការងារ គ្រប់ផែនការប្រព្រឹត្តទៅដោយរលូនល្អ បង្កលក្ខណៈ សម្រាប់ការរីកចម្រើនទៅថ្ងៃមុខ។ ថ្ងៃនេះមានឱកាសវិនិយោគ តែមិនគួរវិនិយោគធំ និងផ្សងគ្រោះថ្នាក់។ មនោសញ្ចេតនា ពេលទំនេរគួរនាំមនុស្សជាទីស្រឡាញ់ទៅមើលកុន ផឹកកាហ្វេ ដើម្បីឲ្យមនោសញ្ចេតនា កាន់តែផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសពង្រីកសមត្ថភាពរបស់ខ្លួន ដណ្តើមបានស្នាដៃល្អច្រើនក្នុងការងារ។ថ្ងៃនេះមានឱកាសរកប្រាក់យ៉ាងល្អ គួរចេះចាប់យកឲ្យទាន់ពេល។ មនោសញ្ចេតនា កក់ក្តៅ , សុភមង្គល។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រមូលផ្តុំកម្រិតខ្ពស់ ជានិច្ចកាលប្រយ័ត្នប្រយែងចៀសវាងធ្វេសប្រហែសអ្នកនឹងត្រូវសងដោយប្រាក់។ រាសីមិនល្អ ត្រូវប្រយ័ត្ន ក្នុងរាល់សេវាកម្មលុយកាក់។ មនោសញ្ចេតនា ងាយមានទំនាស់ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំ មមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ ល្អប្រសើរ អ្នករៀនសូត្រ ប្រឡងប្រជែងនឹងទទួលបានស្នាដៃខ្ពស់។ ថ្ងៃនេះមានលាភចូលផ្ទះ, លុយកាក់មានពេញដៃ។ មនោសញ្ចេតនា គ្រប់យ៉ាងសុទ្ធតែមានទិសដោះស្រាយ, កុំបង្កសម្ពាធឲ្យខ្លួនឯង។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌បៃតង។ អ្នកយកអាសាឆ្នាំថោះ៕