Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ទុយោ​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​ឯកជន​មួយ លិច​ផ្លូវជាតិ​លេខ​២ សូម​អាជ្ញាធរ​មើល​ផង កុំ​ឲ្យ​កើតមាន​ទៀត​

spot_img

​ភ្នំពេញ​៖ ធ្លាយ​ទុយោ​បូម​ខ្សាច់ បាន​បណ្ដាល​ឲ្យ​មានការ​ហូរ​មក​លិចលង់​លំនៅស្ថាន​ប្រជាជន​ជាច្រើន​ខ្នង​ផ្ទះ និង​ផ្លូវជាតិ​លេខ​២ នៅ​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​ដូចនេះ​សូម​ថ្នាក់លើ គួរ​ក្រឡេកមើល​រាល់​សកម្មភាព​បូម​ខ្សាច់ ដាក់​តាម​ដេប៉ូ​ខ្សាច់​នៅក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលើ នា​សព្វថ្ងៃនេះ​ផង ដោយ​បង្ក​ផលប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាជន និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ដែល​រស់នៅ​ជិតៗ​ទីតាំង​បូម​ខ្សាច់​។​

​តាម​ការពិនិត្យ​ដោយផ្ទាល់​ពី​សំណាក់​មហាជន​ទូទៅ ក៏​ដូច​ប្រជាជន​ដែល​រងគ្រោះ ដោយ​ជំនន់​បូម​ខ្សាច់ ដោយ​ហូរ​មក​លិចលង់​ចូលដល់​ក្នុង​លំនៅស្ថាន និង​ហូរ​លិចលង់​ដក់​នៅលើ​ផ្លូវជាតិ​លេខ​២ ឡើង​ល្ហល្ហាច​ដូច​ឃើញ​នៅក្នុង​រូបភាព​នេះ ស្រាប់​នោះ គឺ​បាន​បង្ក​ផលប៉ះពាល់ ក្នុងការ​រស់នៅ​របស់​ពួកគាត់​ជាខ្លាំង និង​បង្ក​ការពិបាក​ធ្វើដំណើរ យ៉ាង​ពន់ពេក ពោលគឺ​ផ្លូវជាតិ​លេខ​២ នៅ​សង្កាត់​ចាក់អង្រែលើ និង​ផ្លូវ​៣០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ រហូតដល់​ភ្លើងស្តុប​កែង​ផ្លូវ​៦០​ម៉ែត្រ គឺ​ពេល​ភ្លៀង​ផ្លូវបែក​ភក់​វ៉​ល់ និង​ពេល​មេឃ​រាំង​ដីខ្សាច់​ហុយ ចូល​ណែន​ភ្នែក​ដល់​អ្នកដំណើរ និង​លំនៅស្ថាន​ប្រជាជន រស់នៅ​អម​សងខាង​ផ្លូវ​ខាងលើ​នោះ ដោយ​ពិបាក​ទ្រាំ​បំផុត​តែ​មិន​ថ្វី​នោះទេ ព្រោះ​ដីខ្សាច់​នោះ​វា​មិន​ហុយ​ចូល​ផ្ទះ​អាជ្ញាធរ​ខណ្ឌមានជ័យ ទើប​ពួក​អាជ្ញាធរ​មិន​ខ្ចី​រវល់​គិតគូរ​បញ្ហា​នេះ​។ ដូចនេះ​សូម​អាជ្ញាធរ​ថ្នាក់លើ​ជួយ​ពិនិត្យមើល​ផង ។​

​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃ​សុក្រ​ទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ នោះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​អធិការនគរបាល​ខណ្ឌ សណ្តាប់ធ្នាប់​ខណ្ឌ រួម​មន្ត្រីសង្កាត់​ចុះ ពិនិត្យ​ទីតាំង​ការដ្ឋាន​ដេប៉ូ​ស្តុក​ខ្សាច់ មួយកន្លែង នៅ អតីត​រោងចក្រ ក្រឡុក​ស៊ីម៉ងត៍​ដំរី នៅ​បណ្តោយ​ផ្លូវជាតិ​លេខ ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ដែល​ការដ្ឋាន​នេះ​ធ្វើ​ឲ្យ​ខ្សាច់​ហូ​ហៀរ និង ទឹក​ហូរ លិច​ថ្នល់ និង ហៀរ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​រស់នៅ​ក្បែរ​អម​សងខាង​ផ្លូវ​ផងដែរ ។​

​ភ្លាមៗ​នោះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ រួមទាំង​លោក កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ និង តំណាង​អធិការ​នរគ​បាល​ខណ្ឌ បាន​ចុះ​អន្តរាគមន៍​នៅ​ទីតាំង​ជាក់ស្តែង​តែម្តង ទើប​ទឹក​លែង​ហូរហៀ ទៅលើ​ផ្លូវជាតិ និង បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​តំណាង​ម្ចាស់​ការដ្ឋាន​ដេប៉ូ​ស្តុក​ខ្សាច់ ដែរ​មាន​គោលការណ៍​ណែនាំ​ដូចខាងក្រោម ៖

– តំណាង​ទីតាំង​ម្ចាស់​ដេប៉ូ​ខ្សាច់ ត្រូវ​រៀបចំ​កំលាំង​កើប​ខ្សាច់ និង ស្តារ​ប្រព​ន្ធ័​លូ អោយបាន​ស្អាត លើផ្លូវ​ជាតិ​លេខ​២ អោយអស់​ខ្សាច់​លើផ្លូវ​តែម្តង ។​
– តំណាង​ម្ចាស់​ដេប៉ូ​ខ្សាច់ ត្រូវ​រៀបចំ​ក្រុមការងារ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ ចុះ​ដោះស្រាយ​ភ្លាម ជាមួយ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ។​
– តំណាង​ម្ចាស់​ដេប៉ូ​ខ្សាច់ ត្រូវ​រៀបចំ​ឡើងវិញ នូវ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ ដែល​បានកំណត់ ។​
– ម្ចាស់​ការដ្ឋាន​ធ្វើការ​ផ្អាក​ដឹកជញ្ជូន​
​ជា​បណ្តោះអាសន្ន រង់ចាំ​គោលការណ៍​ដឹកនាំ​ថ្មី​របស់​អាជ្ញាធរ​ខណ្ឌ ដោយមាន​ការឯកភាព​ពី​សាលា​រាជធានី​ភ្នំពេញ​ជាមុនសិន ។​

​បន្ទាប់ពី​កិច្ចប្រជុំ​ណែនាំ​រួច លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ក៏បាន​ស្នើ​ឲ្យ​តំណាង​ម្ចាស់​ដេប៉ូ​ខ្សាច់​ត្រូវ​អនុវត្តន៍​តាម​កិច្ចសន្យា ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជៀសវាង​ការកើតឡើង​ដោយ​រង​ផលប៉ះពាល់ លើ​ប្រការ​ណាមួយ​ជាយថាហេតុ ៕

ដោយ​៖​សាម៉េត និងមីដា


spot_img
×