តារាសំដែងរូបសង្ហារកូរ៉េខាងត្បូង Song Seung-heon និងតារាសំដែងចិន Liu Yifei ដែលគេស្គាល់ថា សៀវ ឡុងនី បានសម្រេចបញ្ចប់ទំនាក់ទំនងស្នេហានឹងគ្នាហើយ ក្រោយពេលបង្កាត់ភ្លើងស្នេហ៏អស់រយៈពេល ៣ឆ្នាំ។
បើតាមភ្នាក់ងាររបស់តារា Song Seung-heon បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីសម្រេចចិត្តផ្តាច់ទំនាក់ទំនងស្នេហានឹងគ្នាមែន ប៉ុន្តែពួកគេនៅតែរាប់អានគ្នាជាមិត្តធម្មតា។
ការផ្តាច់ទំនាក់ទំនងនេះគឺដោយសារតែ អ្នកទាំងពីររវល់នឹងការងារខ្លាំងពេក ណាមួយពួកគេរស់នៅឆ្ងាយពីគ្នា។
ស្នេហារបស់ តារាល្បីទាំងពីរបានចាប់ផ្តើមឡើងដំបូងក្នុងឆ្នាំ ២០១៥ នៅពេលដែលពួកគេបានណាត់ជួបគ្នា។ ទំនាក់ទំនងពួកគេកាន់តែស្និតឡើងៗ ហើយ សៀវ ឡុងនី ក៏ត្រូវបានគេឃើញលេចមុខក្នុងកម្មវិធីខួបកំណើតរបស់លោក Song Seung-heon ផងដែរ។
សៀវ ឡុងនី វ័យ ៣១ឆ្នាំ ចំណែក Song Seung-heon វ័យ ៤១ឆ្នាំ៕ សុភ័ក្ត្រ