ភ្នំពេញ៖ បុរសម្នាក់បានបញ្ចប់ជីវិតនៅខាងក្រៅសំណាញ់ផ្ទះជួល ហើយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើមាន ឈ្មោះធី អាយុ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ កោសល្យវិច័យ របស់ការិយាល័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សពបុរសខាងលើនេះ មកលេងបន្ទាប់ផ្ទះជួលរបស់មិត្តភក្តិ ហើយដោយបុរសខាងលើនេះ ក៏បានធ្វើការចងកសម្លាប់ខ្លួននៅកន្លែងកើតហេតុ តាមប្រភពពីម្ចាស់ផ្ទះជួល បានប្រាប់គេហទំព័រ CEN ថា សាកសពបុរសខាងលើនេះ ពិតជាចងកសម្លាប់ខ្លួនមែន ដោយសារតែមានវិបត្តិផ្លូវចិត្ត។
សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ម៉ាកមីដា