Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​២​នាក់​ កំពុងតែ​ជិះ​ម៉ូតូ ​ត្រូវ​រថយន្ដ​មិន​ចាំ​ម៉ាក​បើក​បុក​បណ្ដាល​ឲ្យ​ម្នាក់​សន្លប់​និង​ម្នាក់ទៀត​របួសស្រាល​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ យុវជន​២​នាក់ ​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ​ស្រាប់​តែមាន​រថយន្ដ​មិន​ចាំ​ម៉ាក​មួយគ្រឿង​បើក​បុក​ចំ​ពី​ចំហៀង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​សន្លប់​និង​ម្នាក់ទៀត​របួសស្រាល ត្រូវបាន​រថយន្ដ​សង្គ្រោះ​បន្ទាប់​យកទៅ​មន្ទីរពេទ្យ ហេតុការណ៍​គ្រោះថ្នាក់​ខាង​លើក​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ យប់​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដាល​ផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បានឃើញ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សង់​ឌ្រី​ម​ស៊េរី​២០១៣​ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ​កំពង់ចាម​1K-7146 ដែល​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន មធ្យម ខណៈពេល​នោះ​ក៏មាន​រថយន្ដ​គ្រឿង​ម៉ាក​ហាយ​ឡិន​ដ័​រ​មិន​ចាំ​ផ្លាកលេខ​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ក៏​ជ្រុល​ទៅបុក​យុវជន​២​នាក់​ដែល​កំពុងតែ​ជិះ​ម៉ូតូ​ខាងលើ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ឡើង​សន្លប់​និង​ម្នាក់ទៀត​រងរបួស​ស្រាល ចំណែកឯ​រថយន្ដ​បង្ក​ឃើញ​ដូច្នេះ​ក៏បាន​បើករថយន្ដ​បន្ដ​ទៅមុខ​បាត់ស្រមោល​នៅក្នុង​ភូមិ​តា​ឡី​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​បានធ្វើ​ការវាសវែង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​ក្នុង​អធិការ​ខណ្ឌ​រងចាំ​ម្ចាស់​ម៉ូតូ​មក​យក​ពេល​ក្រោយ​៕ ដោយ​៖​ហង់ ភ​ត្រា និង​ហុឹ​ម សា​ម៉េ​ត​


spot_img
×