ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែនបានថ្លែងសារឲ្យបន្តគាំទ្រអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដើម្បីធានាថា កម្លាំងពលកម្មរបស់បងប្អូន ប្រជាពលរដ្ឋដែលអាចចាប់យកឱកាសការងារនិងលើកស្ទួយឱ្យសេដ្ឋកិច្ចជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិ ដូចតទៅ៖
១៖ បន្តចូលរួមទប់ស្កាត់កុំឱ្យរលកទី ២នៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ឆ្លងរីករាលដាលនៅតាម សហគមន៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ អន្តេវាសិកដ្ឋាន សហគ្រាស គ្រឹះស្ថាន កន្លែង ស្នាក់នៅ និងក្នុងចំណោមសិស្សានុសិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កម្មករនិយោជិត និង និយោជក ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ សុខភាព និងសុវត្ថិភាពតាមការណែនាំរបស់ក្រសួង សុខាភិបាល ព្រមទាំងបន្តខិតខំផ្តល់ការបណ្ដុះបណ្ដាលតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយជៀសវាងការមើល ស្រាលចំពោះស្ថានការណ៍បច្ចុប្បន្ន ដែលអាចនាំឱ្យកើតមានវិប្បដិសារីចំពោះខ្លួននិងក្រុមគ្រួសារជាទីស្រឡាញ់។
២៖ បន្តទាញយកផលឱ្យបានជាអតិបរមា ពីវិធានការអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចសង្គមទាំងអស់របស់ រាជរដ្ឋាភិបាល ដើម្បីរក្សាសកម្មភាពអាជីវកម្ម លើកស្ទួយកំណើន រក្សាការងារ បង្កើតការងារថ្មី លើកកម្ពស់ សមត្ថភាពជំនាញ និងទ្រទ្រង់លំនឹងជីវភាពរបស់ក្មួយៗកម្មករនិយោជិត។
៣៖ បន្តគាំទ្រអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដើម្បីធានាថា កម្លាំងពលកម្មរបស់បងប្អូន ប្រជាពលរដ្ឋដែលអាចចាប់យកឱកាសការងារនិងលើកស្ទួយឱ្យសេដ្ឋកិច្ចជាតិអាចស្ទុះងើបឡើងវិញបានយ៉ាង រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងធានាថា កង្វះជំនាញនឹងមិនក្លាយជាឧបសគ្គធ្ងន់ធ្ងរដល់ការសម្រេច បាននូវកំណើនខ្ពស់និងអនាគតភ្លឺស្វាងក្នុងរយៈពេលមធ្យមនិងវែងខាងមុខ។
៤៖ បន្តជំរុញលើកទឹកចិត្តនិងបង្កើនការចុះឈ្មោះកូនចៅចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បី មានចំណេះដឹង ចំណេះធ្វើ ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដែលជាកត្តាកំណត់ ភាពប្រកួតប្រជែងសម្រាប់ចាប់យកឱកាសការងារល្អក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដែលនាំឱ្យគ្រួសារមាន ប្រាក់ចំណូលនិងជីវភាពកើនឡើង និងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍ ដូចដែលប្រធានបទនៃ ទិវាជាតិនេះបានលើកឡើង «TVET ធ្វើឱ្យជីវិតកាន់តែប្រសើរ»។
៥៖ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹង អំពីសារៈសំខាន់លើវិស័យនេះ ក្នុងចំណោមសាធារណជន។
៦៖ ដោយឡែក ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៣ ក្រោម ប្រធានបទ «TVET ធ្វើឱ្យជីវិតកាន់តែប្រសើរ» នេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការ ផ្សព្វផ្សាយទិវាជាតិនេះឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស៕ ដោយ ៖ កូឡាប
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៖